គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ប្រគល់អំណោយ «ថេបប្លេត» របស់សម្តេចឣគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង៦ខេត្ត

ខេត្តត្បូងឃ្មុំ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រគល់អំណោយ «ថេបប្លេត» របស់សម្តេចឣគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសំភារៈបរិក្ខាពេទ្យមួយចំនួនទៀត ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងក្នុងខេត្ត ចំនួន៦ រួមមាន៖ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។


ពិធីប្រគល់-ទទួល អំណោយទាំងនេះ បានធ្វើឡើងនៅខេត្តត្បូងឃ្មុំ ដែលមានការអញ្ចើញចូលរួមជាអធិបតីភាពពីលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវ វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងប្រធានមន្ទីរ អ្នកពាក់ព័ន្ធមួយចំនួនទៀត។















