សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ចូលរួមក្នុងពិធីប្រគល់ ទទួល ថេបប្លេត និងបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការចិញ្ចឹមាន់ពូជក្នុងស្រុក និងបង្កាត់ភ្ញាស់កូន

ខេត្តត្បូងឃ្មុំ៖ សកម្មភាពរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអង្គារ ១៣កើត ខែបឋមា​សាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ៖
១-ពេលព្រឹកប្រធានមន្ទីរបានចូលរួមក្នុងពិធីប្រគល់ ទទួល ថេបប្លេត ដល់មន្ទីរសុខាភិបាល នៅតំបន់រដ្ឋ​បាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោកជំទាវ ឱ វ៉ាន់ឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។
-បានចូលរួមបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការចិញ្ចឹមាន់ពូជក្នុងស្រុក និងបង្កាត់ភ្ញាស់កូន ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងពូជមាន់ក្នុងស្រុក និងការលើកកម្ពស់ផលិតភាពតាមរយៈការអនុវត្តបង្ហាញក្នុងបរិបទ នៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា នៃគម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ ផ្នែកសុខភាពសត្វ និងផលិត​កម្ម ដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្ម ដែលមានសិក្ខាកាមចូលរួម ២៥នាក់ ក្នុងនោះស្រី ៤នាក់។
២-លោក ដុក សាវឿន ប្រធានការិ.ក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម និងកញ្ញា អៀង ចន្លី មន្ត្រីការិ.​ផលិត​​កម្មនិងបសុព្យាបាល សហការលោក ស៊ុ រ៉ា ប្រធានការិ.កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រូចឆ្មារ លោក រិទ្ធ រ៉ា ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំឈូក បានរៀបចំដំណើរការសិក្ខាសាលាផ្សព្វផ្សាយស្តីពី វេទិកាពហុភាគីអ្នកពាក់ព័ន្ធចម្រុះ (ក្រុមផលិត អ្នកផ្គត់ផ្គង់ អ្នកប្រមូលទិញ និងធនាគារ មីក្រូហិរញ្ញវត្ថុ) នៅភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ដោយមានការអញ្ជើញចូលរួមពីតំណាងអភិបាលស្រុកក្រូចឆ្មារ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសមាជិកក្រុមផលិតចូលរួមចំនួន ៣៣នាក់ ក្នុងនោះស្រ្តី ៣នាក់។
៣-លោក ហ៊ន់ រី អនុប្រធានការិយាល័យកសិឧស្សាហកម្ម បានចុះសម្របសម្រួលក្រុមការងារប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះប្រមូលព័ត៌មានអំពីការបញ្ជ្រាបយេនឌ័រក្នុងខ្សែច្រវាក់កែច្នៃស្វាយចន្ទី នៅក្រុមហ៊ុន MTST Agro Product នៅឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
៤-លោក ថូ សំអាន មន្រ្តីការិយាល័យកសិឧស្សាហកម្ម បានចូលរួមកម្មវីធីកិច្ចប្រជុំពហុអ្នកពាក់ព័ន្ធ​(MSP) លើផលិតផលដំឡូងមី (ពីធីចុះកិច្ចសន្យាទិញ-លក់ផលិតផលដំឡូងមី) គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៅភូមិក្បាលបឹងសេះ ឃុំជីគរ ស្រុកត្បូងឃ្មុំ មានអ្នកចួលរួមចំនួន ១៩នាក់ ក្នុងនោះស្រី ៥នាក់។
៥-លោក សេង សោភា ប្រធានការិ.ផលិតកម្មនិងបសុព្យាបាល បានចូលរួមសិក្ខាសាលាបិទបញ្ចប់គម្រោងសុវត្ថិភាចំណីអាហារ អាហារសមស្របសម្រាប់កម្ពុជា (Safe Food Fair Food for Cambodia) រៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ តាមអនឡាញ (Zoom meeting)។
៦-លោក គូ ចាន់ថន លោក ទួន វ៉ាន់ថាត លោក ថា សុវណ្ណរិទ្ធ និងលោក សែម សុខា មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល បានចុះត្រួតពិនិត្យ ចលនាសត្វនៅតាមដងផ្លូវជាតិ លេខ៧ ក្នុងខេត្តត្បូងឃ្មុំ ត្រង់ចំណុចថ្នល់ទទឹងបានពិនិត្យឃើញថាមានរថយន្ត ចំនួន ០៣គ្រឿង បានដឹកគោ ក្របី រស់ និងជ្រូករស់ឆ្លងកាត់ខេត្តត្បូងឃ្មុំនិងដឹកចេញពីខេត្តត្បូងឃ្មុំទៅខេត្តផ្សេង មានលិខិតអនុញ្ញាតដឹកជញ្ជូនត្រឹមត្រូវ ក្នុងនោះ ៖
-រថយន្តដឹកគោ ក្របី រស់ ចំនួន ១២ក្បាល ដឹកចេញពីខេត្តសៀមរាប ឆ្លងកាត់ខេត្តត្បូងឃ្មុំ ឆ្ពោះទៅខេត្តព្រៃវែង និងភ្នំពេញ
-រថយន្តដឹកជ្រូករស់ ចំនួន ១០០ក្បាល ដឹកចេញពីខេត្តឧត្ដរមានជ័យ មកកាន់ខេត្តត្បូងឃ្មុំចំនួន ៤០​ក្បាល ខេត្តស្ទឹងត្រែង ចំនួន ២០ក្បាល និងខេត្តស្វាយរៀង ចំនួន ៤០ក្បាល
-រថយន្តដឹកជ្រូករស់ ចំនួន ១០០ក្បាល ដឹកចេញពីខេត្តត្បូងឃ្មុំ ឆ្ពោះទៅខេត្តកំពង់ចាម។
៧-លោក គូ ចាន់ថន និងលោក ថា សុវណ្ណរិទ្ធ មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល ចុះទៅពិនិត្យមើល និងសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីជួយសង្គ្រោះមេគោដែលកូនងាប់ក្នុងពោះ និងតាមដាន ផ្សព្វផ្សាយពីជំងឺដុំពកលើស្បែក គោ ក្របី និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋសហការក្នុងការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វនៅភូមិថ្មពេជ្រទី១ ទី២ និងទី៣ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ។
៨-ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកមេមត់ និងភ្នាក់ងារសុខភាពសត្វភូមិ ឃុំមេមង ស្រុកមេមត់ ចុះចាក់វ៉ាក់សាំងអ៊ុតក្ដាម និងសារទឹកគោ ចំនួន ២០៥ក្បាល ។
៩-ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រូចឆ្មារ និងភ្នាក់ងារសុខភាពសត្វភូមិ ឃុំទួលស្នូល ស្រុកក្រូចឆ្មារ ចុះចាក់វ៉ាក់សាំងអ៊ុតក្ដាម និងសារទឹកគោ ចំនួន ២១៨ក្បាល។
អត្ថបទដែលជាប់ទាក់ទង