ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ទទួលជំនួយជាឧបករណ៍សម្ភារៈបរិក្ខាវេជ្ជសាស្ត្រ ពីលោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកអង្គការសុខភាពពិភពលោក (WHO)

ភ្នំពេញ៖ នៅថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៤:០០រសៀល នៅទីស្ដីការក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួលជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្រោមអធិបតីភាពរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា។

សូមបញ្ជាក់ជូនថាជំនួយជាឧបករណ៍សម្ភារៈបរិក្ខាវេជ្ជសាស្ត្ររួមមាន ១ ) ម៉ាសN95 ចំនួន 70.000 ម៉ាស់ ២ ) ម៉ាស៊ីនជំនួយដកដង្ហើម (Oxygen Concentrator) ចំនួន 360គ្រឿង ៣ ) ឱសថ Dexamethasone ចំនួន19,000 ប្រអប់ និង៤ ) ម៉ាស៊ីនភ្លើង ចំនួន25គ្រឿង ដែលសរុបជាទឹកប្រាក់ចំនួន USD 658,000.000។

អត្ថបទដែលជាប់ទាក់ទង