ផ្សាររដ្ឋជាច្រើន បានវិលទៅរកភាពប្រក្រតីឡើងវិញហើយ ជាមួយនិងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលបានយ៉ាងម៉ត់ចត់
ភ្នំពេញ៖ ប្រធានគណៈកម្មការផ្សារធំៗរបស់រដ្ឋជាច្រើនផ្សារ បានបញ្ជាក់ថា ផ្សាររដ្ឋជាច្រើន បានឈានទៅរកភាពប្រក្រតីឡើងវិញជាបណ្តើរៗហើយ ជាមួយនិងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលបានយ៉ាងម៉ត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបើកអោយដំណើរការផ្សារឡើងវិញ ជាង១សប្តាហ៍មកនេះ។
ប្រធានគណៈកម្មការផ្សារទួលទំពូង លោក ចំរើន សុខលីម បានមានប្រសាសន៍អោយដឹងនៅរសៀលថ្ងៃទី២៣ មិថុនា ថា ផ្សារទួលទំពូង នៅពេលនេះ ការបេីកលក់ដូរ បានប្រមាណពី៨៥ទៅ៩០% និងអតិថិជន ចូលទិញដូរប្រហែល៦០ ទៅ៧៩%ប៉ុណ្ណោះ ។គណ:កម្មការផ្សារបានចុះត្រួតពិនិត្យតាមតូប និងអតិថិជនចូលផ្សារ មានដាក់ម៉ាសុីនវាស់កំដៅ និងម៉ាសុីន បាញ់អាល់កុល និងការចែកម៉ាស់ជាប្រចាំ ហេីយអាជីវករក៏ដូចជាអតិថិជន ចេញចូលផ្សារចូលរួមគោរពតាមវិធានការសុខាភិបាលប្រមាណមួយរយភាគរយ។ ប្រធានផ្សារបន្លែច្បារអំពៅ លោក សាន់ ប៊ុណ្ណា និងលោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅផ្សារច្បារអំពៅ បានបញ្ជាក់ថា ៖ទាំងផ្សារបន្លែ និងផ្សារធម្មតា មានអាជីវករមកលក់បាន ៨០ភាគរយហេីយ នៅ២០ភាគរយទៀត ជាអ្នកលក់មកពីតាមខេត្តលក់នៅក្រៅផ្សារ ។ លោកសង្ឃឹមថា នឹងបាន១០០%នៅពេលដែលអាជ្ញាធរ ហាមមិនអោយលក់នៅតាមផ្លូវសាធារណ:និង ផ្លូវព្រែកបារាំង ម្តុំវត្តច្បារអំពៅ អាចលក់ចូលលក់ក្នុងផ្សារបាន១០០% ។ ក្នុងផ្សារច្បារអំពៅនេះ មានភាពទូលាយជាងមុនដោយសារគណ:កម្មការផ្សារ អាជ្ញាធរខណ្ឌ និងសាលារាជធានីសហការគ្នាធ្វេីឱ្យមានសណ្តាប់ធ្នាប់ល្អ និងអ្នកលក់ដូរមិនមានការចង្អៀត អាចលក់ដូរបានដោយស្រួល និងអាចជិះ ម៉ូតូចូលបាន ។ ចំណែក ការចូលមកលក់ដូររបស់អាជីវករវិញ គឺយើងបានរៀបចំអោយរបៀបរាបរយអោយពួកគាត់លក់ ដូរតាមរបៀបគម្លាតសុខាភិបាលផងដែរ ។
លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកង បានបញ្ជាក់ផងដែរ ផ្សារបឹងកេងកង ដល់ថ្ងៃនេះអាជីករចូលលក់ដូរ ប្រមាណ៧៥%គ្រប់មុខរបរទាំងអស់ ដោយអតិថិជនចូលផ្សារមានប្រហែល៣០០ទៅ៤០០នាក់ ដោយបេីកច្រកចំនួន ៨ច្រកទ្វារ ដោយសារយេីងរឹតបន្តឹងក្នុងការចេញចូល នឹងអនុវត្តវិធានការសុខាភិបាល នៅតាមមាត់ច្រក មានម៉ាសុីន វាស់កដៅ និងម៉ាសុិនបាញ់អាកុលស្វ័យប្រវត្តិ ។ ដាក់កម្លាំងអោយអ្នកចូលផ្សារត្រូវ ស្គេន ជាប្រចាំ ។ សម្រាប់សន្តិសុខនៅខាងក្នុងផ្សារស្រែកតាមមីក្រូ ឱ្យអ្នកលក់ដូរ និងអ្នទិញ ត្រូវរក្សាគម្លាតជាប្រចាំ និងមានមីក្រូ ៦គ្រឿងទៀតចាក់ជាប្រចាំ ទាំងព្រឹកទាំងល្ងាច នូវវិធានការ របស់សម្តេច បីកុំបីការពារ និងមានការបាញ់ថ្នាំសម្លាប់មេរោគនៅតាមទ្វារចេញចូលទាំង៨ដែលយេីងបានបេីក គឺរៀងរាល់ពីរម៉ោងម្តង ហេីយពេលល្ងាចដែលអាជីវករចាកចេញ គឺត្រូវបាញថ្នាំសម្លាប់មេរោគជាប្រចាំរាល់ថ្ងៃ។
លោកស្រី ប៉ុន ដានី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារធំថ្មី បានលើកឡើងថា ៖សម្រាប់ផ្សារថ្មី ថ្ងៃនេះអាជីវករបានបេីកតូបលក់៤៥% យេីងបាញ់អាល់កុលដល់ប្រជាពលរដ្ឋដែលផ្សារ២៥លីត្រ បេីកច្រកចេញចូល ស្គេន QR Code ១២ច្រក ប្រេីប្រាស់ម៉ាសុីនវាស់កំដៅចំនួន ២៤ ។ អាជីវករលក់ដូរក្នុងផ្សារ ១០០% ហេីយអ្នកចូលផ្សារ ពាក់ម៉ាស់ ១០០% យេីងបានដាក់ម៉ាស់សំរាប់ចែកជូន មិនមានអ្នកមកសុំ មួយនាក់ទេទោះបីដាក់ទុកឱ្យប្រេីនៅតាមច្រកចូលផ្សារក៏ដោយ អតិថិជនមានការកេីនឡេីង ពីមុនមានមួយពាន់ជាង ឥឡូូវ២ពាន់នាក់ជាង បងប្អូនមានការសប្បាយចិត្ត ដែលបេីកផ្សារឱ្យគាត់លក់ដូរឡេីងវិញ ពេលដែលពួកគាត់បានលក់ទៅមានការសម្រួលដល់ការដោះស្រាយជីវភាព ទោះបីយ៉ាងក៏នៅមានការព្រួយបារម្ភ ពីជម្ងឺកូវីដ-១៩ នូវឡេីយ ក្នុងនោះគាត់មានការសម្អាតដៃជាប់ជាមួយអាល់កុល និងទឹកដែលដាក់អោយលាងនៅតាមច្រកនីមួយៗ មិនតែប៉ុណ្ណោះពួកគាត់បានដួសទឹកនោះយកទុកលាងដៃដល់តូបរបស់គាត់ទៀតផង។
លោក ហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឫស្សី បានប្រាប់ឱ្យដឹងថា ផ្សារអូរឬស្សី មានការបេីកលក់បានចំនួន ២៥៧១តូប ស្មើនឹង ៦៥អគារ និងមានភ្ញៀវចេញចូលធម្មតា ជិតមួយពាន់នាក់ ស្ថានភាពលក់ដូរធម្មតា ផ្សារទាំងអស់មាន ៦២១១តូប មកលក់បាន ២៥៧១តូប ស្មើ៤០% ។
គួរបញ្ជាក់ថា បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១កន្កងមក បានបញ្ជាក់ថា ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១តទៅ។ គ្រប់អាជីវកម្ម-ការលក់ដូរ ដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន៕