ឯកឧត្តម ជុំ កុសល ៖ ការចាប់បដិសន្ធិរបស់គណបក្សប្រជាជនកម្ពុជា គឺជាការធ្វើឲ្យមានការចាប់បដិសន្ធិឡើងវិញនៃជីវិតរបស់ប្រទេស និងប្រជាជនកម្ពុជា
ឯកឧត្តម ជុំ កុសល បានសរសេរពីការចាប់បដិសន្ធិរបស់គណបក្សប្រជាជនកម្ពុជា គឺជាការធ្វើឲ្យមានការចាប់បដិសន្ធិឡើងវិញនៃជីវិតរបស់ប្រទេស និងប្រជាជនកម្ពុជា ។
បើនិយាយពីការស្លាប់របស់កម្ពុជាគឺបានស្លាប់ក្នុងសម័យប៉ុលពតបាត់ទៅហើយ ប៉ុន្តែក៏ត្រូវរស់ឡើងវិញនៅពេលសង្គ្រោះបាននាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ។ នេះគឺជាlogicប្រវត្តិសាស្ត្រ ។ ប្រជាជនកម្ពុជា ដែលជាជនរងគ្រោះដោយសង្គ្រាម និងរបបប្រល័យពូជសាសន៍ស្គាល់និងចងចាំច្បាស់គឺ៖ « ការ បានរួចពីការសម្លាប់ពីប៉ុលពតដោយសាររណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាគឺបក្សប្រជាជនបដិវត្តកម្ពុជា ( គណបក្សប្រជាជនកម្ពុជា ) សព្វថ្ងៃនេះឯង »។
សូមប្រាប់ទៅពួកទាល់ច្រក ក្រុមឧទ្ទាមទាំងឡាយដែលខំស្រែកស្ទើរបែកបំពង់ ក តាមហ្វេសបុកពីក្រៅប្រទេសទាំងពួងទាំងឡាយថា ៖ វាគ្មានប្រយោជន៍ស្អីទេ ដែលពួកឯងខំកាឡៃប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដោយខំទាញភ្ជាប់ទៅបក្សកុម្មុយនីសឥណ្ឌូចិនដែលហូជីមិញបង្កើតតាំងពីឆ្នាំ១៩៣១នោះ ព្រោះប្រជាជនកម្ពុជានិងអ្នកសិក្សាប្រវត្តិសាស្ត្រគេដឹងច្បាស់អំពីកាល:ទេស:កាលណោះ ដែលប្រទេសទាំងបីស្ថិតក្រោមការត្រួតត្រារបស់បារាំង តែពេលនេះនិងទៅថ្ងៃមុខវាគឺជារឿងដាច់ដោយឡែកពីគ្នា ៕