រកឃើញអ្នកជំងឺកូវីដ ៧៦នាក់ មកពីប្រទេសថៃ ៧៤នាក់ក្នុងខេត្តឧត្តរមានជ័យ ខណៈអ្នកជាសះស្បើយត្រឹមតែ ៥នាក់
ខេត្តឧត្តរមានជ័យ៖ រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៧៦ករណី និងជាសះស្បើយ ៥នាក់ នៅខេត្តឧត្តរមានជ័យ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។
បើតាមសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាននៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺដែលរកឃើញថ្មីទាំង ៧៦នាក់ខាងលើនេះ គឺមានអ្នកជំងឺចំនួន ៧៤នាក់ ជាពលករ និងអ្នកធ្វើដំណើរមកពីប្រទេសថៃ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ៖