មន្រ្តី និងបុគ្គលិកជំនាញ ប.ស.ស. ជាច្រើនរូបបានចូលរួមស្វែងយល់បន្ថែមក្នុងវគ្គបណ្តុះបណ្តាលមួយស្តីពី “ជំនាញសម្របសម្រួល និងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព” តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)

ភ្នំពេញ៖ ឯកឧត្តម ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបានអញ្ជើញជាអធិបតីភាពបើកវគ្គ​បណ្តុះបណ្តាលមួយស្តីពី “ជំនាញសម្របសម្រួល និងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព” ដល់មន្រ្តី និងបុគ្គលិកជំនាញ ប.ស.ស. តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ដែលបានរៀបចំឡើងដោយអង្គការអន្តរជាតិខាងការងារ (ILO) ។
ក្នុងឱកាសថ្លែងសុន្ទរកថាបើក នៃវគ្គបណ្តុះបណ្តាលខាងលើនេះ ឯកឧត្តមបានលើកទឹកចិត្តដល់មន្រ្តី និងបុគ្គលិកជំនាញ ប.ស.ស. ដែលជាសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ក្នុងការរៀនសូត្រ ហើយប្រសិនបើមានកន្លែងណាដែរមិនច្បាស់ សូមសិក្ខាកាមទាំងអស់ កុំមានការខ្មាស់អៀន និងត្រូវហ៊ានសួរ និងឆ្លើយទៅកាន់លោកគ្រូឧទ្ទេស ដើម្បីឲ្យវគ្គបណ្តុះបណ្តាលរបស់យើងដែលមានរយៈពេលដ៏ខ្លីនេះ ទទួលបាននូវគុណតម្លៃ និងប្រកបដោយគុណភាព ដើម្បីយកចំណេះដឹងដែលទទួលបាន ទៅបំពេញភាពខ្វះចន្លោះ និងតម្រូវការជំនាញសម្រាប់ផ្នែកទទួលបន្ទុកនីមួយៗ និងអនុវត្តការងារប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
គួរឱ្យដឹងដែរថា នេះគឺជាវគ្គបណ្តុះបណ្តាលលើកទី២ ហើយ ដែលមន្រ្តីបច្ចេកទេស និងបុគ្គលិកជំនាញនៃ ប.ស.ស. បានសិក្សាស្វែងយល់បន្ថែម ស្តីពី “ជំនាញសម្របសម្រួល និងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព” ដែលវគ្គបណ្តុះបណ្តាលលើកទី២ នេះ រៀបចំឡើងចំនួន ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។
សូមបញ្ជាក់ថា ការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលដ៏សំខាន់ខាងលើនេះ ដើម្បីបង្កើនប្រសិទ្ធភាពទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១. ការប្រាស្រ័យទាក់ទងគ្នាប្រកបដោយប្រសិទ្ធភាព
២. វិធីសាស្ត្រ ដែលទាក់ទាញក្នុងការចូលរួម
៣. ជំនាញទន់សម្រាប់អ្នកសម្របសម្រួល
៤. ការរៀបចំដំណើរការសម្របសម្រួល
៥. ការគ្រប់គ្រងអ្នកចូលរួមឱ្យមានភាពសកម្ម និង
៦. ការដោះស្រាយបញ្ហា ពេលសម្របសម្រួល៕
អត្ថបទដែលជាប់ទាក់ទង