ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៩៦៦នាក់ ឆ្ឆ្លងសហគមន ៧៧៤នាក់ និងនាំចូល ១៩២នាក់
ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៩៦៦នាក់ ឆ្ឆ្លងសហគមន ៧៧៤នាក់ និងនាំចូល ១៩២នាក់ និងមានជាសះស្បេីយ ៦៥០នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៥២៣៥០នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៤៥៥០៨នាក់ និងស្លាប់ថ្មី ៣២នាក់ សរុបស្លាប់ ៦៦០នាក់ ។
សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា និងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លងបានធ្វេីតេស្តចំនួន 1371584 ស្មេីនឹង 81641 ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115 ។