កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងកូវីដ-១៩​ និងមានការលំបាកផ្នែកជីវភាព

អំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩​ «កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងកូវីដ-១៩​ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ» របស់រាជរដ្ឋាភិបាល បានជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃបានមួយកម្រិត សម្រាប់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីព្រឹត្តិការណនេះ។
ក្នុងនោះដែរ កម្មករ​និយោជិតក្នុងវិស័យវាយនភណ្ឌ​ កាត់ដេរ​ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលស្ថិតនៅតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តកណ្តាល និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នឹងទទួលបានប្រាក់ជំនួយឧបត្ថម្ភសង្គមជាសាច់ប្រាក់ តែមួយលើកគត់ ចំនួន ១៦មុឺនរៀលក្នុងម្នាក់ តាមរយៈយន្តការមានស្រាប់ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងផ្តល់ជំនួយគាំទ្រសម្រាប់ករណីព្យួរការងារបណ្តោះអាសន្ន។
បងប្អូនកម្មករ​ និយោជិត​ បានបង្ហាញអារម្មណ៍ក្តីសប្បាយរីករាយ ដឹងគុណ និងធូរស្រាលចិត្ត ដោយបានទទួលជំនួយសង្គមជាសាច់ប្រាក់របស់រាជរដ្ឋាភិបាលនាពេលនេះ៕ #គាំពារសង្គមកម្ពុជា
អត្ថបទដែលជាប់ទាក់ទង