ក្រសួងសុខាភិបាលកម្ពុជា ប្រកាសពីការរកឃេីញករណីអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៩៣៥នាក់ ឆ្លងសហគមន៌ ៧៨០នាក់ និងនាំចូល ១៥៥នាក់
រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា ប្រកាសពីការរកឃេីញករណីអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៩៣៥នាក់ ឆ្លងសហគមន៌ ៧៨០នាក់ និងនាំចូល ១៥៥នាក់ និងមានជាសះស្បេីយ ៦៥៤នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៥៦១២២នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៤៨០៤០នាក់ និងស្លាប់ថ្មី ៣១នាក់ សរុបស្លាប់ ៧៧៩នាក់ ។
សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ ។
នាយកដ្ឋានប្រយុទ្ធនិងជម្ងឺឆ្លង បានធ្វេីតេស្តចំនួន ១៣៩៧៦៦៤ ស្មេីនឹង ៨៣១៨៤ ក្នុង១លាននាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115 ។