ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៨២៥នាក់ ឆ្លងសហគមន៌ ៤០៤នាក់ និងនាំចូល ៤២១នាក់
គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៨២៥នាក់ ឆ្លងសហគមន៌ ៤០៤នាក់ និងនាំចូល ៤២១នាក់ និងមានជាសះស្បេីយ ១០២២នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៦៨៧៩៦នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៦១០៣៩នាក់ ស្លាប់ថ្មី ២១នាក់ សរុបចំនួនអ្នកស្លាប់ ១១៤៩នាក់ ។
សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានធ្វេីតេស្តចំនួន ១៦៦២០៤១ ស្មេីនឹង ៩៨៩៣១ ក្នុង១លាននាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។