Detail Top Banner

ច្បាប់ពួកគាត់មិនចូលរួមគោរព តែបែជាសុំការលេីកលែង ពិតជាអ្នកបើកបរឲ្យដេប៉ូចំណេះដឹងនៅមានកម្រិតមែនៗ

ភ្នំពេញ៖ ព្រឹកនេះនៅផ្លូវ៦០ម៉ែត្រ មានការប្រមូលផ្ដុំតវ៉ា រឿងក្រសួងសាធារណការចាប់ឡានដឹកខ្សាច់របស់ដេប៉ូខ្សាច់ ហើយបានឲ្យក្រុមអ្នកបើកបរ។ ច្បាប់ពួកគាត់មិនចូលរួមគោរព តែបែជាសុំការលេីកលែងបែបនេះទៅវិញ ពិតជាគ្មានចំណេះដឹងក្នុងការបើកបរ ព្រមទាំងមិទទួលខុស គឺ​មិនគួរទទួលយកបានទេ ប្រសិនបេីពួកគាត់គោរពច្បាប់ គ្មានសមត្ថកិច្ចឯណាទៅប៉ះពាល់ពួកគាត់ទេ ហេីយកន្លងមក ពួកគាត់ក៏ដឹងពីផលប៉ះពាល់ដែលបង្កឡើងដោយក្រុមឡានដឹកខ្សាច់របស់ពួកគាត់ ដែលបើកបរក្នុងល្បឿនលឿន វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបានបង្កឲ្យមានមនុស្សគ្រោះថ្នាក់ដោយសារការដឹកលើសចំណុះ បង្ហឲ្យរថយន្តរបស់ពួកគាត់មិនអាចគ្រប់គ្រងក្នុងស្ថានការណ៍បើកក្នុងល្បឿនលឿននៅលើដងផ្លូវក្នុងទីក្រុង ក៏ដូចជាទីប្រជុំជន ធ្លាក់កម្ទេចខ្សាច់ ដុំថ្ម ។ល។នៅតាមដងផ្លូវ ក៏បង្កទៅជាគ្រោះថ្នាក់ជាយថាហេតុ ព្រមទាំងហូរធ្លាក់ចូលក្នុងលូបង្កទៅជាកំណក ស្ទះលូ ធ្វើឲ្យប្រភពទឹកត្រូវកកស្ទះបណ្តាញលូសាធារណៈ។

តេីពួកគាត់ជាអ្នកទទួលខុសត្រូវទេ? នៅពេលបើកបុកមនុស្សស្លាប់ទេ? បើករត់ ។

អត្ថបទដែលជាប់ទាក់ទង