Detail Top Banner

តូបនិងសម្ភារៈលក់ដូរជាច្រើនរបស់អាជីវករនៅផ្សារសេះសរក្រុងកែប ត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុង(Videoខាងក្នុង)

ខេត្តកែប៖ កាលពីវេលាម៉ោង០៦និង០០នាទីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មានករណីឆាបឆេះផ្សារសេះសរ ដែលស្ថិតនៅសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ 
យោងតាមរបាយការណ៍បឋម ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា តូបលក់ដូរអាជីវកររបស់ពលរដ្ឋជាច្រើនបានបាត់បង់ទាំងស្រុង ក្នុងរបាយការណ៍ បានបញ្ជាក់ថា ការឆេះនេះ គឺបន្ទាប់ពីអាជីវករទាំងអស់បានបិទទ្វារតូបត្រឡប់ទៅផ្ទះវិញដូចសព្វដង ក៏ប៉ុន្តែពលរដ្ឋអាជីវករមិននឹកស្មានថា មានករណីផ្ទុះចរន្តអគ្គីសនីបែបនេះឡើយ ក្នុងរបាយការបឋមរបស់សមត្ថកិច្ចមូលដ្ឋាន ដដែលបានបញ្ជាក់បន្តថា តូបរបស់អាជីវករទាំងអស់ សរុប ១២១តូប ក្នុងនោះ ៖
-តូបលក់ខោអាវ ចំនួន៣១តូប
-តូបលក់ចាប់ហួយ ចំនួន២៩តូប
-តូបលក់សាច់ជ្រូក ចំនួន៦តូប
-តូបលក់បន្លែជុំវិញផ្សារ៥៥តូបតូច។
សូមបញ្ជាក់ថា ចំពោះករណីភ្លើងឆេះផ្សារខាងលើនេះ រងការខូចខាតអស់ចំនួនតូប និងសម្ភារៈផ្សេងៗ អាជ្ញាធរនិងសមត្ថកិច្ចខេត្តកែបមិនទាន់បញ្ជាក់នៅឡើយទេ ព្រោះថា កម្លាំងសមត្ថកិច្ចគ្រប់អង្គភាពរូមមានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកែប កម្លាំងកងរាជអាវុធហេត្ថ ខេត្តកែប កម្លាំងនគរបាលជើង ព្រមទាំងប្រជាពលរដ្ឋ ព្រះសង្ឃផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រតិបត្តិការណ៍ពន្តត់អគ្គីភ័យខាងលើ ដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ក្នុងនោះសមត្ថកិច្ចកងអន្តរាគមន៍ពន្លត់អគ្គីភ័យ បានគ្រប់គ្រងបញ្ចប់ការឆាបឆេះបន្ត នៅវេលាម៉ោង០៨ ជាងយប៉ថ្ងៃដដែល និងបានប្រើសប្រាសរថយន្តពន្លត់អគ្គីភ័យ ចំនួន០៨គ្រឿង អស់ទឹកសរុប ចំនួន ៤០ឡាន៕(ដោយ ធិន គ្រុយ)
អត្ថបទដែលជាប់ទាក់ទង