សុខភាព! ការត្រៀមរៀបចំសម្រាប់ទារក ការពិនិត្យដែលចាំបាច់សំរាប់ប្តីប្រពន្ធដែលត្រៀមមានផ្ទៃពោះ!!

ការត្រៀមរៀបចំសម្រាប់ទារក

ការពិនិត្យដែលចាំបាច់សំរាប់ប្តីប្រពន្ធដែលត្រៀមមានផ្ទៃពោះ

  • ការពិនិត្យមុនពេលមានផ្ទៃពោះ និងការចាក់ថ្នាំបង្ការ គឺត្រូវការចាំបាច់ សំរាប់សុខភាពម្តាយ និង ទារក។
  • ផ្នែក តំរូវការនៃការពិនិត្យ ការការពារ
    កិញ្រ្ចិល នៅពេលឆ្លងរោគក្នុងពេលមានផ្ទៃពោះនៅដំណាក់កាលដំបូង គឺអាចប៉ះពាល់ដល់រូបរាងទារក ប្រសិនបើមិនមានប្រព័ន្ធភាពសុំាទេ គឺត្រូវចាក់វ៉ាក់សាំងការពារជំងឺ(MMR*) យ៉ាងតិចបាន១ដង

    អាចមានផ្ទៃពោះបាន បន្ទាប់ពីចាក់វ៉ាក់សាំងបាន៣ខែ

    ជំងឺ រលាក ថ្លើម ប្រភេទB ក្នុងករណីស្រ្តីមានផ្ទៃពោះឆ្លងជំងឺរលាកថ្លើមប្រភេទBនៅពេលសំរាលកូន គ្រោះថ្នាក់នៃការឆ្លងដល់ទារក គឺមានកំរិតខ្ពស់
    • ប្រសិនបើមិនមានប្រព័ន្ធភាពសុំាទេ គឺត្រូវចាក់វ៉ាក់សាំងការពារជំងឺរលាថ្លើមប្រភេទB (សរុប៣ដងគឺនៅចន្លោះ០, ១, ៦ខែ)
    • ក្នុងករណីអ្នកមានជំងឺរលាកថ្លើមប្រភេទB គឺត្រូវការពារ ក្រោយពីសំរាលកូនរួច

      2. ការគ្រប់គ្រងសុខភាពសំរាប់កូនតូច → សូមមើលកិច្ចការការពារ និង ការឆ្លងរាលដាលនៃជំងឺរលាថ្លើមប្រភេទB

  •  MMR: វ៉ាក់សាំងរួមគ្នាសំរាប់ការពារជំងឺកិញ្រ្ចិល និង ក្រឡទែន

    **ទោះបីជានៅអតីតកាលធ្លាប់បានចាក់វ៉ាក់សាំងក៏ដោយ ប្រសិនបើលទ្ធផលនៃការពិនិត្យសារធាតុទប់ទល់នឹងរោគផ្សេងៗ មិនមែន វិជ្ជមានទេនោះ គឺត្រូវចាក់វ៉ាក់សាំងម្តងទៀត ហើយសរុបមិនអោយលើសពី៣ដងឡើយ

  • រោគសញ្ញាជំងឺជីខាពីកំណើត
    • នៅពេលស្រ្តីមានផ្ទៃពោះត្រូវបានរកឃើញថាមានវីរុសជីខាមុនពេលសំរាលកូននោះ គឺអាចបណ្តាលអោយបាត់បង់ផ្នែកសរសៃប្រសាទដែលនាំអោយទារកខូចទ្រង់ទ្រាយខួរក្បាលដូចជា ជំងឺក្រិនក្បាលធ្ងន់ធ្ងរ ។ល។ តាមរយៈ ការឆ្លងរាលដាលដល់ទារកក្នុងផ្ទៃ
    • អ្នកដែលមកពីប្រទេសដែលមានវីរុសជីខាកើតឡើងដូចជាតំបន់អាស៊ីអាគ្នេយ៍ ហើយបានចូលមកក្នុង ប្រទេសកូរ៉េនោះ(ទាំងប្រុស និងស្រី) គឺត្រូវតមរួមភេទ ឬ ប្រើប្រាស់ស្រោមអនាម័យ រយៈពេល៦ខែសិន ទើបអាចមានផ្ទៃពោះបាន។
    • ការពិនិត្យដែលអ្នកមានផ្ទៃពោះត្រូវឆ្លងកាត់

      ដើម្បីអាចគ្រប់គ្រងសុខភាពអ្នកមានផ្ទៃពោះបាន អ្នកមានផ្ទៃពោះត្រូវតែធ្វើការពិនិត្យដូចរាយរាប់ ខាងក្រោម។ ក្រៅពីការពិនិត្យនេះ អ្នកមានផ្ទៃពោះ រឺក៏កូនក្នុងផ្ទៃអាចនឹងត្រូវការពិនិត្យបន្ថែមអាស្រ័យលើ សុខភាពរបស់ម្តាយ និងកូនក្នុងផ្ទៃ។

      ការធ្វើតេស្តទូទៅ ដែលស្ត្រីមានផ្ទៃពោះត្រូវឆ្លងកាត់

      ការពិនិត្យឈាម ការពិនិត្យឈាមធម្មតា ដើម្បីវាយតម្លៃលើសុខភាពរបស់ស្រ្តីមានផ្ទៃពោះ និងពិនិត្យមើលដើម្បីឲ្យដឹងថាគ្មានបញ្ហារហូតដល់ពេល សម្រាលកូន មានធ្វើការពិនិត្យដូចជា ការពិនិត្យឈាម (ជាតិក្រហមនៃឈាមកោសិកាឈាម និងកោសិកាឈាមក្រហមជាដើម) ជម្ងឺអេដស៍ និងរោគកញ្ជ្រឹល ។
      ការធ្វើតេស្តប្រភេទឈាម ធ្វើតេស្តប្រភេទឈាម អា មេ សេ និង កត្តា ហ្រចាក់ថ្នាំ ហ្រ ប្រូតេអ៊ីនស៊ាំទៅលើស្ត្រីដែលមាន ហ្រ អវិជ្ជាមាននៅពេលដែលមានផ្ទៃពោះរយ:ពេល ២៨សប្តាហ៍។
      ការពិនិត្យរោគស្វាយ វាជាជម្ងឺដែលបណ្តាលឲ្យទារកស្លាប់ច្រើន ហើយការពិនិត្យនេះគឺដើម្បីឲ្យដឹងពីវត្តមាននៃជម្ងឺស្វាយដែលអាចបង្កជម្ងឺឆ្លងដល់ទារក។
      ការពិនិត្យរោគថ្លើម ធ្វើតេស្តរកមើលមេរោគថ្លើមប្រភេទ B អាចងាយនឹងឆ្លងកាន់តែធ្ងន់ធ្ងរឡើងពេលមានផ្ទៃពោះ តាមរយ:ទងសុកទៅទារកក្នុងកំឡុងពេល សម្រាល ឬពេលបំបៅដោះកូន។
      ការពិនិត្យតំរងនោម ការពិនិត្យតំរងនោមគឺការធ្វើតេស្តជាតិស្ករ និងជាតិប្រូតេអ៊ីន និងការធ្វើតេស្តថាមានដំបៅក្លាយនៅតំរងនោម រឺក៍អត់។
      ការឆ្លុះអេកូ ការឆ្លុះអេកូអាចអោយយើងដឹងពីការលូតលាស់, ទីតាំង, ទំហំរបស់ទារកក្នុងផ្ទៃ ព្រមទាំងឆ្លុះមើលថាមានបញ្ហាទាក់ទងនឹងទារករឺអត់។

      ចំនុចដែលត្រូវប្រុងប្រយ័ត្នដើម្បីអោយកូនកើតមកប្រកបដោយសុខភាពល្អ

      • ចំនុចដែលត្រូវប្រុងប្រយ័ត្នដើម្បីអោយកូនកើតមកប្រកបដោយសុខភាពល្អ

        ប្រសិនបើម្តាយមានសុខភាពល្អ កូនដែលកើតមកក៏មានសុខភាពល្អដែរ។ បើសិនជាម្តាយមាន គម្រោងចង់មានផ្ទៃពោះ អ្នកម្តាយត្រូវតែមានសុខភាពល្អ។ ប្រសិនជាអ្នកមានជំងឺ សូមទៅពិភាក្សា ជាមួយគ្រូពេទ្យដើម្បីទទួលការព្យាបាល។

      • សូមកុំលេបថ្នាំតាមតែអំពើចិត្ត

        ថ្នាំសង្កូវផ្សេង ត្រូវតែជៀសវាងនៅពេលមានផ្ទៃពោះ ។ ថ្នាំ(ឱសថ) អាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ទារក ។ ជាពិសេស អ្នកត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងកំឡុងពេលមានផ្ទៃពោះនៅដំណាក់កាលដំបូង ពីព្រោះដៃ ជើង បេះដូង និងប្រព័ន្ធសរសៃរប្រសាទរបស់ទារកលូតលាស់។ អ្នកត្រូវតែទទួល ការព្យាបាលជំងឺជាមួយលោកគ្រូពេទ្យរួមផ្សំ និងការលេបថ្នាំ ក្នុងករណីមានជម្ងឺរាំរៃ ដូចជា ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ឬ ជំងឺដែលបង្កបញ្ហាធំចំពោះស្ត្រីមានផ្ទៃពោះ និងទារក ដូចជា ឡើងកំដៅយូរដោយសារឆ្លងជំងឺ។

      • សូមជៀសវាងសុរា និងបារី

        ការផឹកស្រាអាចបង្ករឲ្យទារកក្នុងផ្ទៃបាត់បង់អវ:យវ:ណាមួយ ដូច្នេះត្រូវបញ្ឈប់ការផឹកស្រានៅ ពេលមានផ្ទៃពោះ ។ ការជក់បារីអាចបង្កឲ្យការលូតលាស់របស់ទារកនៅក្នុងផ្ទៃមិនប្រក្រតី ដូច្នេះត្រូវតែឈប់ជក់បារីមុនពេលមានផ្ទៃពោះ។

      • ស្ត្រីមានផ្ទៃពោះ ត្រូវទទួលទានជាតិកាល់ឡូរី ជាតិប្រូតេអ៊ីន ជាតិរ៉ែ និងវីតាមីនឲ្យបានគ្រប់គ្រាន់។

        ប្រសិនបើបរិភោគអាហារតាមធម្មតា ឲ្យបានត្រឹមត្រូវទៀងទាត់ ពួកគេពុំចាំបាច់ទទួលទានជាតិរូបត្ថម្ភ បន្ថែមទៀតទេ។ បើសិនជាពួកគេគ្មានបញ្ហាខាងអាហាររូបត្ថម្ភទេ រយ:ពេល៤ខែដំបូង ពួកគេនឹងឡើងទម្ងន់ ១គីឡូក្រាមក្នុងមួយខែ ហើយប្រហែលជាឡើង ២គីឡូក្រាមក្នុង ១ខែនៅ ៦ខែក្រោយក្នុងពេលមានផ្ទៃពោះ ដូច្នេះសរុបទាំងអស់អាចឡើងដល់ ១៣គីឡូក្រាមនៅពេលគ្រប់ខែ ។ ផ្នែកម្យ៉ាងទៀត ពួកគេត្រូវលេបថ្នាំជាតិ ដែកបន្ថែម ចាប់ពីខែទី ០៥ នៃការមានផ្ទៃពោះ ។ លេបថ្នាំជាតិដែកមានសារធាតុដែកនៅមុនពេលញ៉ាំ អាហារអាចជួយឲ្យថ្នាំជ្រាបបានល្អ។ ស្រ្តីដែលមានវ័យគ្រប់ការត្រូវលេបថ្នាំ folicacid(ថ្នាំជាតិដែក) ជារៀងរាល់ថ្ងៃ ដើម្បីការពារសសៃប្រសាទ។

      • នៅពេលមានផ្ទៃពោះ ងាយនឹងមានជម្ងឺទល់លាមក ដោយសារចលនានៃសរីរសាស្ត្រពោះវៀនមានការអន់ ថយ ធ្វើឲ្យលាមកកាន់តែរឹងនិងផ្ទៃពោះរីកធំធ្វើឲ្យត្បៀតពោះវៀន។

        អ្នកអាចប្រើប្រាស់សេវាកម្មប្រឹក្សានិងការជួយសង្រ្គោះគ្រាអាសន្ននៅ៦តំបន់ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ9001800 សម្រាប់ម៉ោងក្រៅពីនេះនៅពេលដែលអ្នកទូរស័ព្ទ អ្នកនឹងបង្វែរទៅកាន់សេអ៊ូលហើយវិធានការតាមរយះបរិក្ខាការពារស្រ្តីអន្តោប្រវេសន៏ជំងឺទល់លាមក ដូចជាញ៉ាំផ្លែឈើនិងបន្លែស្រស់។ ពិសារទឹកឲ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។

      • សូមជៀសវាងការធ្វើសកម្មភាពខ្លាំងៗ

        ស្រ្តីមានផ្ទៃពោះមិនចាំបាច់កំណត់ធ្វើលំហាត់ប្រាណទេ។ ជាការល្អដែលមានការបន្តរស់នៅប្រចាំថ្ងៃនឹងលំហាត់ប្រាណស្រាលៗ ឲ្យបានទៀងទាត់ ។ ប៉ុន្តែ ត្រូវប្រុងប្រយ័ត្នក្នុងការចាប់ផ្តើមធ្វើលំហាត់ប្រាណថ្មី ឬ មិនត្រូវហាត់ប្រាណខ្លាំងពេក ។ ត្រូវតែជៀងវាងក្នុងការធ្វើការងារធ្ងន់ ឬ ការងារគ្រោះថ្នាក់ការដែលឡើងទៅកន្លែងដែលខ្ពស់។

      • មិនចាំបាច់កំណត់ក្នុងការរួមដំណេកនៅពេលមានផ្ទៃពោះ រហូតដល់ ៤សប្តាហ៍ចុងក្រោយ។ ប៉ុន្តែត្រូវជៀសវាងក្នុងករណីមានគ្រោះថ្នាក់ការលូតកូន ឬ ការសម្រាលកូនមុនពេលកំណត់ ឬប្រើស្រោមអនាម័យ ។
      • អាចចាក់វ៉ាក់សាំងការពារជំងឺផ្តាសសាយ មិនទាក់ទងនឹងកំឡុងពេលមានផ្ទៃពោះ ។
      • នៅពេលអង្គុយយូរស្ត្រីមានផ្ទៃពោះត្រូវតែធ្វើចលនាជើងរាល់១ម៉ោងម្តងយ៉ាងតិចដើម្បីជួយ ជម្រុញចលនាឈាម។
      • នៅពេលមានផ្ទៃពោះ ងាយនឹងមានជំងឺហើមនៅជើង ដោយសារសរសៃឈាមធំ ឬ សរសៃនៃត្រគៀកត្រូវបានគាប ។ ការលើកជើងទាំងពីរឡើងអាចជួយបំបាត់ជំងឺហើម ប៉ុន្តែជំងឺនេះ អាចកើតឡើងដោយលើសឈាមពេលមានផ្ទៃពោះ ដូច្នេះអ្នកដែលមានជម្ងឺហើមជិតពេល សម្រាលកូនត្រូវពិនិត្យឈាម។
      • នៅពេលមានផ្ទៃពោះមានការកើតឡើងទឹករងៃនៅទ្វាមាស ។

        បញ្ហានេះបណ្តាលមកពីទឹកអ័រម៉ូនស្បូនរបស់ស្ត្រីដែលធ្វើឲ្យទឹករងៃកើតឡើងយ៉ាងច្រើន ដូច្នេះបញ្ហានេះ មិនមែនជាជម្ងឺទេ។

      • សូមទទួលការពិនិត្យឲ្យបានទៀងទាត់

        សូមទទួលយកការពិនិត្យអោយបានទៀងទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ អ្នកត្រូវទៅទទួលការគាំពារពីវិទ្យាស្ថានវេជ្ជសាស្ត្រដើម្បីពិនិត្យរកមើលហេតុការណ៍មិនល្អណាមួយដែលអាចកើតមានលើម្តាយ និងទារក។ ការធ្វើ ដូចនេះអាចអោយយើងទប់ស្កាត់ហេតុការណ៍មិនទាំងល្អទាំងនោះ បានទាន់ពេលវេលា។

      • ព័ត៌មានដែលគួរយល់ដឹង

        ការថែរក្សាសុខភាពមុនពេលសម្រាល
        ជនជាតិកូរ៉េ ជឿជាក់យ៉ាងខ្លាំងថាអារម្មណ៍ និងសកម្មភាពរបស់ម្តាយជះឥទ្ធិពលខ្លាំងលើខួរក្បាល អារម្មណ៍ និងរូបរាងកាយរបស់ទារក។ ហេតុដូច្នេះហើយបានជាមានការគាំពារមុនការឆ្លងទន្លេ ដែលមានឈ្មោះថា ថេក្យូ នេះកើតឡើង។ ស្ត្រីមានផ្ទៃពោះត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រប់សកម្មភាពដែលនាងធ្វើបញ្ចប់ការគិតមិនល្អ សកម្មភាពប្រញាប់ប្រញាល់ តែត្រូវនិយាយនឹងធ្វើអ្វីៗ មួយៗ ដើម្បីកំណើតទារកដែលមាន សុខភាពល្អ។ មានការហាមឃាត់ជាច្រើនលើការបរិភោគ ការគិតនឹងសកម្មភាពមិនគួរធ្វើជាច្រើន នៅពេលកំពុងមានផ្ទៃពោះ។ សំរាប់អ្នករៀបការអន្តោប្រវេស្តន៍វិញ ពួកគេតែងតែទទួលបានការណែនាំច្រើនពីបងប្អូនខាងស្វាមី របស់ពួកគេដែលពេលខ្លះអាចធ្វើអោយពួកគេធុញថប់នឹងដំបូន្មានច្រើនសន្ធឹកសន្ធាប់នេះ។ ការធុញទ្រាន់នេះអាចបណ្តាលមកពីវប្បធម៌ខុសគ្នា ដូច្នេះអ្នកគួរតែចំណាយពេល និយាយជាមួយពួកគេអោយបានច្រើនដើម្បីយល់ដឹងពីគ្នាទៅវិញទៅមក។ ស្វាមីត្រូវតែចូលរួមយកចិត្តទុកដាក់យ៉ាងសកម្មក្នុងពេលភរិយាមានផ្ទៃពោះនិងពេលសំរាលកូនទើបគ្រួសារមានសុភមង្គលល្អ។

        ការពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ

        មានផ្ទៃពោះទាំងអស់ (រួមទាំងជនអន្តោប្រវេស្តន៍ដោយរៀបការ) អាចទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃពីមណ្ឌលសុខភាព។ ស្ត្រីមានផ្ទៃពោះដែលទំនងជាមានបញ្ហាដែលនាំអោយមានគ្រោះថ្នាក់ខ្លាំងចាំបាច់ត្រូវទៅទទួលការគាំពារពីមជ្ឈមណ្ឌលសុខភាពសាធារណ: រឺពីមន្ទីរពេទ្យផ្សេងទៀត។

        ស្ត្រីមានផ្ទៃពោះដែលប្រឈមនឹងគ្រោះថ្នាក់ខ្ពស់
        តំហែទាំជាពិសេសគឺចាំបាច់សម្រាប់ស្ត្រីមានផ្ទៃពោះនៅវ័យក្មេងនិងចាស់ខ្លាំង(អាយុក្រោម២០ឆ្នាំ និងលើស៣៥ឆ្នាំ) ក្នុងករណីមានគភ៌ដូចជា ការឈឺកើតកូនមុនថ្ងៃកំណត់ ធ្លាក់ឈាមទាក់ទងនឹងកំណើតសំពាធឈាមឡើងខ្ពស់ពេលមានផ្ទៃពោះ។ល។ ឬ ស្ត្រីដែលសម្រាលកូនមិនគ្រប់ខែ និងមានកូនមិនប្រក្រតីតាំងពីកំណើត។

        ការពិនិត្យមុនពេលឆ្លងទន្លេដោយឥតគិតថ្លៃ

        ស្រ្តីមានផ្ទៃពោះអាចទៅទទួលពិនិត្យនៅមណ្ឌលសុខភាពរដ្ឋ ដូចជាពិនិត្យមើលការមានផ្ទៃពោះលើកដំបូង ពិនិត្យទឹកនោម(ទឹកនោមផ្អែម ប្រូតេអ៊ីន) ពិនិត្យឈាម (ជាតិឈាម ជាលិកាក្រហម ជាលិការោគស្វាយ រោគថ្លើម និងប្រភេទឈាមជាដើម) ។ ស្រ្តីមានផ្ទៃពោះអាចទទួលសេវាពិនិត្យផ្ទៃពោះបានដោយចុះឈ្មោះនៅមណ្ឌលសុខភាព។ (ការពិនិត្យអាចខុសគ្នា ទៅតាមមណ្ឌលសុខភាព)

        ថ្នាក់រៀនអំពីរបៀបត្រៀមខ្លួនឆ្លងទន្លេ

        • ថ្នាក់រៀនមានដូចជារៀនពីការបំបៅកូន, លំហាត់ប្រាណសំរាប់ស្ត្រីមានផ្ទៃពោះ, ការរៀបចំមុនការផ្តល់កំណើតដល់ទារក, ការថែទាំទារក និងមានការរៀនផ្សេងពីនេះច្រើនទៀត។
        • មានតំបន់មួយចំនួនដែលជួលសៀវភៅ ស៊ីឌី និងវីឌីអូដែលពាក់ព័ន្ធនឹងការមានផ្ទៃពោះ ការអប់រំអំពីសុខភាពមុនឆ្លងទន្លេ និងអំពីការសម្រាលកូន។

          ចាប់ពីកម្មវិធីអប់រំត្រូវបានផ្តល់ដោយឯករាជ្យដោយស្ថាប័នស្វយ័តក្នុងមូលដ្ឋាននីមួយឺមក ខ្លឹមសារមានភាពខុសគ្នា ទៅតាមតំបន់។

        ការផ្តល់គ្រាប់ថ្នាំជាតិដែក

        មណ្ឌលសុខភាពផ្តល់ជូននូវថ្នាំជាតិដែកទៅដល់ស្ត្រីដែលបានចុះឈ្មោះដែលមានផ្ទៃពោះលើស ១៦សប្តាហ៍។

        ការផ្តល់ជូនថ្នាំអាស៊ីតហ្វូលីក(ថ្នាំជាតិដែក)

        ស្ត្រីមានផ្ទៃពោះអាយុលើស ៣៥ឆ្នាំជាង ដែលបានចុះឈ្មោះនៅមណ្ឌលសុខភាពចាប់ពីថ្ងៃមាន ផ្ទៃពោះរហូតដល់៣ខែ។

        ជំនួយលើចំណាយសុខភាពសម្រាប់ស្រ្តីមានផ្ទៃពោះដែលមានហានិភ័យខ្ពស់

        ជំនួយចំនួន ៣០០ម៉ឺនវ៉ុនចុះក្រោម ​​ដោយមិនទាក់ទងនឹង​ធានារ៉ាប់រង​សុខភាព នឹងត្រូវផ្តល់ឲ្យដល់​ស្ត្រីមាន​ផ្ទៃពោះ​ដែលប្រឈមនឹងហានិភ័យខ្ពស់​ សំរាប់ការពិនិត្យរោគវិនិច្ឆ័យ និង ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារជំងឺឈឺកើតកូនមុនថ្ងៃកំណត់ ធ្លាក់ឈាមទាក់ទង​នឹងការ​សំរាល​កូន ឈាមមានជាតិពុលធ្ងន់ធ្ងរ ការបែកទឹកភ្លោះ ការសំរាលកូនមុនពេលកំណត់ ការធ្លាក់ទងសុក ការរំលូតកូនភ្លាមៗ លើសទឹកភ្លោះ ខ្វះទឹកភ្លោះ អសមត្ថភាពាមាត់ស្បូន ហូរឈាមមុនពេលមានផ្ទៃពោះ។

        • លក្ខខណ្ឌជំនួយ : ជាបុគ្គលដែលស្ថិតក្នុងគ្រួសារដែលមានប្រាក់ចំណូលតិចជាង ១៨០%នៃប្រាក់ចំណូលមធ្យម ស្តង់ដារ ដែលបានទទួលការពិនិត្យ និង សំរាកព្យាបាលនៅមន្ទីរពេទ្យ ដោយ សារ​ជំងឺ​ទាក់ទងនឹងគភ៌ដែលមានហានិភ័យខ្ពស់ទាំង11(ជំងឺឈឺកើតកូនមុនថ្ងៃកំណត់ ធ្លាក់ឈាមទាក់ទង​នឹង ការ​សំរាល​កូន ឈាមមានជាតិពុលធ្ងន់ធ្ងរ ការបែកទឹកភ្លោះ ការសំរាលកូនមុនពេលកំណត់ ការធ្លាក់ទងសុក ការរំលូតកូនភ្លាមៗ លើសទឹកភ្លោះ ខ្វះទឹកភ្លោះ អសមត្ថភាពមាត់ស្បូន ហូរឈាមមុនពេលមានផ្ទៃពោះ)។
        • ‌ខ្លឹមសារជំនួយ : អ្នកជំងឺសំរាកព្យាបាលនៅមន្ទីរពេទ្យ បង់ថ្លែព្យាបាលចំនួន៩០%នៃចំនួនទឹកប្រាក់ដែលសាមីខ្លួនត្រូវបង់ និងថ្លៃព្យាបាលដែលមិនទាន់បង់ (ក្នុងចំនួនកំណត់៣០០​ម៉ឺនវ៉ុនចុះក្រោម) (លើកលែងថ្លៃគំលាត​នៃបន្ទប់​សំរាក​ទំនើប​ និង ថ្លៃអាហារពិសេសសំរាប់អ្នកជំងឺ)
        • និតិវិធីនៃការដាក់ពាក្យ : បំពេញទម្រង់បែបបទស្នើសុំជំនួយលើការចំណាយលើការព្យាបាល សម្រាប់ស្រ្តីមាន ផ្ទៃពោះដែលមានហានិភ័យខ្ពស់ ដែលទម្រង់បែបបទនោះមាននៅមណ្ឌលសុខភាព ឬនៅពេទ្យសម្ភព និង រោគស្ត្រី ហើយរៀបចំឯកសារដែលត្រូវការ រួចបញ្ជូនទៅមណ្ឌលសុខភាពដែលនៅក្បែរគេហដ្ឋាន។
        • ឯកសារត្រូវការ : លិខិតបញ្ជាក់ពីគ្រូពេទ្យ១ច្បាប់(រួមបញ្ចូលទាំងឈ្មោះជំងឺ និងលេខកូដជំងឺ លិខិតបញ្ជាក់ការចូល និងចេញពីមន្ទីរពេទ្យ វិក័យបត្រថ្លៃព្យាបាល របាយការណ៍លំអិតថ្លៃព្យាបាល មួយមុខ១ច្បាប់ ដាក់ពាក្យសុំដាច់ពីគ្នាតាមពេលចូលមន្ទីរពេទ្យនីមួយៗ)។ លិខិតស្នាក់នៅ១ច្បាប់ ច្បាប់ថតចម្លងលិខិតបញ្ជាក់ធានារ៉ាប់រងសុខភាព១ច្បាប់ លិខិតបញ្ជាក់ពីការបង់ប្រាក់១ច្បាប់ ច្បាប់ថតចម្លងសៀវភៅធានាគារបញ្ជាក់ការបង់ប្រាក់ថ្លៃព្យាបាល១ច្បាប់(កុងឈ្មោះរបស់សាមីខ្លួន) ។ល។ ពេល១២សប្តាហ៍ ចាប់ពីថ្ងៃដែលមានផ្ទៃពោះ។

        សេវាកម្មជីវជាតិបន្ថែម

        ជាសេវាកម្មផ្តល់ការអប់រំអំពីអាហាររូបត្ថម្ភ និងពិគ្រោះយោបល់ដល់ស្រ្តីមានផ្ទៃពោះ និងកុមារដែលមានកត្តា ហានិភ័យអាហារូបត្ថម្ភ ហើយផ្តល់កញ្ចប់អាហារូបត្ថម្ភបន្ថែម និងដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងរបបអាហារ ប្រចាំថ្ងៃដោយខ្លួនគេផ្ទាល់ និងជួយបង្កើនកត្តាហានិភ័យអាហារូបត្ថម្ភ ដែលផ្តល់ដោយក្រសួងសុខាភិបាល និងសុខុមាលភាព។

        ប្រភេទ ព័ត៌មានទាក់ទងនឹងជំនួយ
        លក្ខខណ្ឌ
        • អ្នកដែលទទួកសេវាកម្ម : កូនក្មេង(អាយុក្រោម៦ឆ្នាំ) ស្ត្រីមានផ្ទៃពោះ និងស្ត្រីសម្រាលកូន និងចិញ្ចឹមកូន
        • ក្នុងករណីអ្នករៀបការអន្តរជាតិ, យ៉ាងហោចណាស់មាន1នាក់ដែលត្រូវតែមានសញ្ញតិកូរ៉េ​ ក្នុងចំនោមប្តីប្រពន្ធ
        • កំរិតនៃចំណូល : តិចជាង80% នៃប្រាក់ចំនូលមធ្យមស្តង់ដារតាមទំហំគ្រួសារ
        • តក្តាគ្រោះថ្នាក់នៃសារធាតុចិញ្ចឹម : អ្នកដែលកត្តាគ្រោះថ្នាក់សារធាតុច្រើនជាង១នៅក្នុងចំណោមកត្តាទាំងបួនដូចជា កង្វះឈាមក្រហម, ខ្វះទម្ងន់, ការលូតលាស់មិនប្រក្រតី និងខ្វះសារធាតុចិញ្ចឹម។
        អត្ថន័យ
        • ផ្តល់នូវកញ្ចប់អាហារូបត្ថម្ភបន្ថែម ។ ផ្តល់នូវអាហារសំបូរដោយសារធាតុចិញ្ចឹមសមស្របតាមតម្រូវការនៃបុគ្គលម្នាក់ៗដោយឥតគិ្លៃ ដែលមានដូចជា អង្ករ ដំឡូងបារាំង ស៊ុត ទឹកដោះគោ សណ្តែកខ្មៅ សារាយមុទ្រ សាច់ទ្រូងមានចហុយ និងករូចជាដើម(ទោះយ៉ាងណាក្តី បើចំណូលគ្រួសាររបស់អ្នកបាន65%ឡើងទៅនៃប្រាក់ចំណូលមធ្យមនោះ 10%នៃថ្លៃអាហាររូបត្ថម្ភបន្ថែមគឺជាបន្ទុករបស់សាមីខ្លួន)។
        • ារផ្តល់ប្រឹក្សា និងអប់រំអំពីជីវជាតិ
          • ផ្តល់ការប្រឹក្សាអំពីគ្រោះថ្នាក់សារធាតុចិញ្ចឹមទៅកាន់ម្នាក់ៗ និងជាក្រុម និងតាមគ្រួសារនីមួយៗ ការអប់រំតាមអនឡាញ
          • ផ្តល់ការប្រឹក្សាច្រើនជាង១ដង ក្នុង១ខែ។
        វិធីចុះឈ្មោះ
        • ការិយាល័យទទួលពាក្យ : មជ្ឈមណ្ឌលសុខភាពសាធារណ:
        • ឯកសារចាំបាច់
          • ឯកសារដើម្បីផ្ទៀងផ្ទាត់ចំនួនសមាជិកគ្រួសារ : លិខិតចុះបញ្ជីជាប្រជាជន លិខិតបញ្ជាក់ទំនាក់ទំនងគ្រួសារ
          • ឯកសារដើម្បីផ្ទៀងផ្ទាត់ប្រាក់ចំណូល : វិក័យបត្របង់ធានាសុខភាព, វិក័យប័ត្រ•កាតធានាសុខភាព, ឯកសារបញ្ជាក់ការធានានូវការរស់នៅជាមូលដ្ឋាន ឬចំណាត់ថ្នាក់ (សម្រាប់តែអ្នកដែលមាន)
          • ឯកសារផ្សេងៗ : ឯកសារលើសពី១ ក្នុងចំណោមឯកសារដូចជា លិខិតបញ្ជាក់ពីការមានផ្ទៃពោះ ការសម្រាលកូន, សៀវភៅកំណើត, លិខិតពិនិត្យរបស់វិជ្ជបណ្ឌិត-លទ្ធផលពិនិត្យ(មុនពេលសម្រាល)លិខិតការសម្រាល(ក្រោយពេលសម្រាល) ។

        កំពុងអនុវត្តនៅតាមបណ្តាលមណ្ឌលសុខភាពទូទាំងប្រទេស (ប៉ុន្តែលើកលែងតែស្រុកអ៊ុងជីន នៃទីក្រុងអ៊ីនឆុន កោះអ៊ូឡឹងនៃខេត្តក្យងបុក) ។ ទទួលព័ត៌មានបានតាមរយ:ការចុះទៅមណ្ឌល សុខភាពដោយផ្ទាល់ ឬតាមទូរសព្ទ ។

        នៅអង្គការគ្លីនិច “ឡាផែល ” ដែលបម្រើសេវាកម្មខាងផ្នែកសុខភាព ដែលបម្រើការព្យាបាល ឥតគិតថ្លៃទៅដល់កម្មករបរទេស និងអាចទទួលព្យាបាលផ្នែករោគស្ត្រីដូចជា ការពិនិត្យមើល ជំងឺរបស់ទារក ។(raphael.or.kr) 02-763-7595

        ការផ្តល់កំណើតដល់កូន

        ស្ត្រីមានផ្ទៃពោះអាចឆ្លងទន្លេនៅការិយាល័យ OB/GYN រឺក៍នៅមន្ទីរពេទ្យ។ ស្ត្រីែលទទួលបានការគាំពារនៅមជ្ឈមណ្ឌលសុខភាពសាធារណ:ត្រូវឆ្លងទន្លេនៅមន្ទីរពេទ្យ OB/GYN។ អ្នកត្រូវត្រៀមទុកជាមុន មុនការឆ្លងទន្លេដើម្បីៀសវាងការភ័យស្លន់្លោ។ ការឆ្លងទន្លេជាទូទៅមានពីរបែប គឺការឆ្លងតាមបែបធម្មជាតិ និងការឆ្លងទន្លេដោយវះកាត់។

        ការឆ្លងទន្លេតាមបែបធម្មជាតិ

        • ការឆ្លងទន្លេតាមបែបធម្មជាតិគឺជាផ្តល់កំណើតអោយកូនតាមបែបធម្មជាតិតាមរន្ធទ្វារមាសស្តរី ដោយគ្មានជំនយពីម៉ាស៊ីនអ្វីទាំងអស់។ តំបន់រន្ធទ្វារមាសត្រូវបានកាត់ដើម្បីធ្វើអោយមានការងាយ ្រួលដល់ការបង្កើតកូន។
        • ប្រសិបើទារកក្នុងផ្ទៃមនត្រូវបានបង្កើតចេញក្នុងរយ:េលយូរនោះ ថ្នាំជំនួយការបង្កើតកូននឹងត្រូវបានប្រើដើម្បីជំនួយដល់ការឆ្លងទន្លេ។ ប្រសិនជាកូនដំបូងរបស់អ្នក ការឆ្លងទន្លេប្រហែលជាច្រើនជាង១០ម៉ោង ប្រសិនជាកូនទីពីរវិញការឆ្លងទន្លេមានរយ:ប្រហែល ប្រាំម៉ោង។
        • ការឆ្លងទន្លេតាមបែបធម្មជាិមានការឈឺចាប់ខ្លាំងពិតមែន តែការឈឺចាប់នេះនឹងបញ្ចប់ភ្លាមនៅ ពេលការឆ្លងទន្លេត្រូវបានបញ្ចប់។ កឆ្លងទន្លេតាមបែបធម្មជាតិនេះជាវិធីល្អបំផុត ហើយការស្នាក់ នៅមន្ទីពេទ្យមានរយ:ពេលខ្លី ហើយវាក៍ជាវិធសម្រាលកូនដែលមានតំលៃថោកផងដែរ។

        ការឆ្លងទន្លេដោយវះកាត់

        • នៅពេលដែលការឆ្លងទន្លេតាមបែបធម្មជាតិមានការពិបាក ការឆ្លងទន្លេដោយវះកាត់នឹង ត្រូវអនុវត្តន៍។ វិធីត្រូវបានអនុវត្តន៍នៅក្នុងស្ថានភាពគ្រោះថ្នាក់ដូចជា ការកើតមុនខែ, ឆ្អឹងត្រគាកតូចពេក, ទារកកើតបញ្ច្រាស់ទិសជាដើម។
        • ការវះកាត់បែបនេះមានភាពស្មុគស្មាញណាស់។ ដោយសារតែមូលហេតុនេះហើយ វាជាការល្អដែលស្ត្រីសម្រាលកូនតាមបែបធម្មជាតិ បើសិនជាការវះកាត់មិនចាំបាច់។
        • ការឆ្លងទន្លេដោយវះកាត់ទាមទារអោយម្តាយស្នាក់នៅមន្ទីរពេទ្យរយ:ពេលប្រហែល ១សប្តាហ៍ ហើយវាមានតម្លៃថ្លៃជាងការឆ្លងទនលេតាមបែបធម្មាតិ។

        អ្នកអាចប្រើប្រាស់សេវាកម្មបកប្រែផ្ទាល់មាត់ និងតាមឯកសារដោយ ទំនាក់ទំនងទៅកាន់ទីស្នាក់ការដែល ជួយ ដូចជា ការិយាទំនាក់ទំនង ព័ត៌មាន “ដានូរី “ឬមជ្ឈមណ្ឌលគ្រួសារដែលមានវប្បធម៌ចម្រុះមណ្ឌល សុខភាព មជ្ឈមណ្ឌលកម្មករបរទេស និងមជ្ឈមណ្ឌលជួយ បន្ទាន់សម្រាប់ស្ត្រីអន្តោប្រវេសន៍(☎1577-1366)

        ារឈប់សម្រាប់ការថែរក្សាកូន ិង ការថែរក្សាកូន

        ករណីកម្មករមានផ្ទៃពោះ, កម្មករនឹងទទួការឈប់សម្រាកមុន និង ក្រោយពេលសម្រាល និង ក្រោយពេល ស្រាល ហើយក៏អាចទួលផងដែរនូវការបន្ថយម៉ោងធ្វើការ(កាត់បន្ថយម៉ោងធ្វើការ ដើម្បីថែទាំកូន)ក្នុង អំឡុងកូនតួចមានអាយុក្រោម៦ឆ្នាំមុនពេលបញ្ចូល ទៅបឋមសិក្សា។

        ការសុំច្បាប់សម្រាប់តំហែមាតុភាព និងក្រោយពេលឆ្លងទន្លេ

        ប្រភេទនៃការសងជំងឺចិត្តសម្រាប់គ្រោះថ្នាក់នៅក្នុងឧស្សាហកម្ម
        ចំពោះសហគ្រាសដែលមានកម្មករពី១នាក់ឡើងទៅ ដោយមិនចាំបាច់គិពីកិច្ច សន្យាការងារ(មានបទបញ្ជា រឺគ្មាន)កម្មករអាចសើ្នរសុំបាន។
        រយៈពេលនៃករសុំច្បាប់លំហែមាតុភាពមុន រឺ ក្រោយពេលឆ្លងទន្លេ
        • បើសិនជាគ្មានបញ្ានៅពេលផ្តល់កំណត និយោជិកអាចធ្វើការសុំសម្រាករយៈពេល 90 ថ្ងៃជុំវិញថ្ងៃសម្រាល។
        • និយោជិតគួរតែឈប់សម្រាករយៈពេលយ៉ាងតិច ៤៥ បន្ទាប់ពីការ្តល់កំនើត។
          1. 1.ករណីកម្មករធ្លាប់រលូតកូនឬកូនស្លាប់ក្នុងពោះ
          2. 2.កម្មករបនអាយុលើសពី៤0ឆ្នាំ
          3. 3.កម្មករមាន លិខិតបញ្ជកថាអាចមានគ្រោះថ្នាក់ដោយរលូតកូន ឬកូនស្លាប់ក្នុងពោះត្រូវបានឈប់សម្រាក ៤៤ថ្ងៃមុនពេលសម្រាល។
        • ការសម្រាកសម្រាប់ភាពជាម្តាយ មុន និងក្រោយថ្ងៃសម្រាលត្រូវបានអនុញ្ញាតចំពោះនិយោជីនៃកន្លែង ធ្វើការជាក់លាកើមួយដូចនេះការសម្រាកបញ្ចប់នៅពេលដែលកិច្ចសន្យាការងារានផុតកំណត់ក្នុង ខណៈពេលដែលឈប់សម្រាក។

          ស្ត្រីដែលផ្តល់កំណើតកូនពីរនាក់ឬច្រើននាក់ក្នុងពេលតែមួយ(កូនភ្លោះ) ទួលបានថ្ងៃឈប់ស្រាក់មាតុភាពចំនួន 120ថ្ងៃ។អំឡុងពេលឈប់សម្រាកបន្ទាប់ពីសម្រាលកូនត្រូវមាន រយៈពេល 60ថ្ងៃ។

        ប្រាក់ខែនៅអំឡុងពេលសុំច្បាប់លំហែមាតុភាពមុន រឺក្រោយពេលឆ្លងទន្លេ
        • ក្នុងអំឡុងពេលសម្រាកមាតុភាព ប្រាក់បៀវត្សរនៃថ្ងៃឈប់សម្រាកមាតុភាព និងត្រូវបានផ្តល់ជួន។
        • សហគ្រាសធំៗផ្តល់ប្រាក់ដូចប្រាក់ខែធម្មតារយៈពេល 60 ថ្ងៃ ហើយនៅសល់ 30ថ្ងៃត្រូវបានបង់តាមរយៈ សេវាកម្មធានារាប់រងការងារ។(ចំនួនកំណត់ត្រឹម 1,800,000វ៉ុន ក្នុង១ខែ)
        • ក្នុងករណីអាជីវកម្មជាទិសដៅអទិភាពនៃការឧបត្ថម្ភ(អាជីវកម្មខ្នាតតូច និងមធ្យម)ប្រាក់បៀរវត្សន៍សម្រាប់រយៈពេល 90ថ្ងៃនៃការឈប់សម្រាកនឹងត្រួវបានបង់ដោយសេវាកម្មធានារ៉ាប់រងពេលគ្មានការងារធ្វើ(ចំនួនកំណត់ត្រឹម 1,800,000វ៉ុន ក្នុង១ខែ)ដោយក្រុមហ៊ុនជានអ្នកចំណាយលើភាពខុសគ្នារវាងប្រាក់ឈ្នួលធម្មតា និងប្រាក់បៀរវត្សន៍ មាតុភាពក្នុងរយៈពេលមុន និង ក្រោយ សម្រាលសម្រាប់រយៈពេល 60 ថ្ងៃដំបូង។

          ក្រុមហ៊ុនធំៗចំណាយ100ភាគរយលើប្រាក់ឈ្នួលធម្មតាក្នុងរយៈពេល 75ថ្ងៃក្នុងករណីសម្រាលបានកូនពីរ ឬច្រើននាក់ក្នុងពេលតែមួយ(កូនភ្លោះ។ល។)។ ប្រាក់ឈ្នួលសម្រាប់ រយៈពេល៤៥ថ្ងៃដែលនៅសល់នឹងត្រូវបានផ្តល់ដោយសេវាកម្មធានារាប់រងពេលគ្មានការងារធ្វើ(ចំនួនកំណត់ត្រឹម 1,800,000វ៉ុន ក្នុង១ខែ)។ក្នុងករណីក្រុមហ៊ុនខ្នាតតូច និងមធ្យមសេវាកម្មធានារាប់រងពេលគ្មាន ការងារធ្វើផ្តល់ប្រាក់បៀវត្សរពេលឈប់សម្រាក មាតុភាពមុន និង ក្រោយពេលសម្រាលសម្រាប់រយៈពេល 120ថ្ងៃ(ចំនួនកំណត់ត្រឹម 1,800,000វ៉ុន ក្នុង១ខែ)។

        រប្រៀបដាក់លិខិតស្នើរសុំប្រាក់ខែក្នុងពេលមានច្បាប់លំហែមាតុភាពមុន
        • ក្រោយ ពេលឆ្លងទន្លែពលករទាំងឡាយដែលចង់ទទួលប្រាក់ខែ ក្នុងអំឡុងពេលមានច្បាប់លំហែមាតុភាព មុន រឺ ក្រោយពេលឆ្លងទន្លែ សូមទៅទទួលឯកសារបញ្ជាក់ពីម្ចាស់អាជីវកម្ម(ថៅកែ) ហើយដាក់ឯកសារ នោះជាមួយលិខិតស្នើសុំប្រាក់ខែក្នុងពេលមានច្បាប់ លំហែមាតុភាពមុន ឬក្រោយពេលឆ្លងទន្លែ ទៅមណ្ឌល ស្វែងរកការងារដែលមានដែនសមត្ថកិច្ចលើអសយដ្ឋានរស់នៅរបសអ្នកចុះឈ្មោះសុំឬទីតាំរបស់ម្ចាស់អាជីវកម្ម។
        • ឯកសារចាច់
          1. 1.ឯកសារពីក្រុមហ៊ុន : ជាឯកសារបញ្ជាក់ពីច្បាប់លំហែមាតុភាពមុន ក្រោយពេល ឆ្លងទន្លេ បញ្ជីប្រាក់ ខែជាឯកសារបញ្ជាក់ពីច្បាប់លំហែមាតុភាពមុន ឬក្រោយពេលឆ្លងទន្លេ បញ្ជីប្រាក់ខែ ជាឯកសារបញ្ជាក់ ពីប្រាក់ខែដូចជា កិច្ចសន្យាការងារ (ថតចម្លង) ។ល។
          2. 2.ឯកសារទទួលពីគេហទំព័ររបស់ក្រសួងការងារ និងពលកម្ម ឬមណ្ឌលស្វែងរកការងារលខិតសុំច្បាប់លំហែ មាតុភាព ឬក្រោយពេលឆ្លងទន្លេ។

        ការឈប់សម្រាកក្នុងពេលកូនរលូតរឺកូនស្ាប់នៅក្នុងពោះ

        កំនត់
        • តាមគោលការណ៍ ការសុំច្បាប់ដោយសារកូនខូច(រលូត)ឬកូនស្លាប់ក្នុងពោះ គឺត្រូវបានអនុញ្ញាតឪ្យ សម្រាប់តែការរលូតតាមធម្មជាតិប៉ុណ្ណោះ ហើយរយៈពេល នៃច្បាប់នេះខុសគ្នាពីរយៈពេលមានផ្ទៃពោះ។
        • ដោយយោងទៅតាមច្បាប់ពលកម្ម ស្ត្រីនិយោជិតដែលធ្វើការនៅកន្លែងធ្វើការដែលមានបុគ្គលិកលើស ពីម្នាក់(បុគ្គលិកពេញសិទ្ធក្តី ឬបុគ្គលិកមិនពេញសិទ្ធ)មិនពាក់ព័ន្ធទេ អ្នកណាក៏អាចចុះឈ្មោះបានដែរ។
        ២.រយៈពេលសម្រាក ការឈប់សម្រាកក្នុងករី ការរលូត ឬ រលូតកូន
        មានផ្ទៃពោះក្នុងរយៈពេល ១១សប្តាហ៍ៈ អនញ្ញាតឈប់សម្រាកការងារ ៥ថៃ្ង ច់ពីថ្ងៃរលូត ឫកូន ស្លាប់ក្នុងពោះ។
        មានផ្ទៃពោះក្នុងរយៈពេល ១២-១៥សប្តាហ៍ៈ ពេល ១២-១៥សប្តាហ៍ៈ អនុញ្ញាតឈប់សម្រាកការងារ 10 ថៃ្ង ចាប់ពីថ្ងៃរលូត
        ១៦ ទៅ ២១ សប្តាហ៍ៈ 30ថ្ងៃ ពីថ្ងៃ ការរំលូត រឺរលូតកូន។
        ២២ ទៅ ២៧ សប្តាហ៍ៈ ថ្ងៃពីថ្ងៃ ការរំលូត រឺរលូតកូន។
        ២៨ ឡើងទៅៈ 90 ថ្ងៃ ពីថ្ងៃ ការរំលូត រឺរលូតកូន។
        ៣.ប្រាក់សម្រាប់ការឈប់សម្រាកសម្រាប់ការរំលូត រឺរលូតកូន
        • ស្តង់ដារដូចគ្នាត្រូវបានអនុវត្តទៅលើប្រាក់ចំណាយសម្រាប់ការឈប់សម្រាកសម្រាប់ការរំលូតកូន និងការឈប់សម្រាកសម្រាប់មាតុភាព។
        • សហគ្រាសធំៗ ផ្តល់ប្រាក់ស្មើនឹងប្រាក់ខែ 60ថ្ងៃ និង សល់30ថ្ងៃត្រូវបានបង់ដោយសេវាធានារាប់រងការងារ។(ចំនួនកំណត់ត្រឹម 1,800,000វ៉ុន ក្នុង១ខែ)
        • សម្រាប់និយោជិកនៃសហគ្រាសធនតូច និងមធ្យម សេវាធានារាប់រងការងានិងបង់ប្រាក់សម្រាប់រយៈពេល 90ថ្ងៃ។(ចំនួនកំណត់ត្រឹម 1,800,000វ៉ុន ក្នុង១ខែ)
        វិធីដាក់ពាក្យសម្រាប់្រាក់សម្រាប់ការឈប់សម្រាកសម្រាប់ ការរំលូត រឺរលូតកូន
        ពលករទាំងឡាយដលចង់ទទួលប្រា់ខែ ក្នុងពេលមាន្បាប់ឈប់ដោយសារកូន រលូត ឫកូនស្លាប់ក្នុង ពោះសូមទៅទទួលឯកសារបញ្ជាក់ពីម្ចាស់អាជីវកម្ម(ថៅកែ) ហើយដាក់ឯកសារនោះជាមួយលិខិតស្នើសុំ ប្រាក់ខែដោយសារកូរលូត ឬកូនស្លាប់ក្នុងពោះ និង លិខិតពេទ្យបញ្ជាក់ពីការរលូតឫ កូនស្លាប់់ក្នុងពោះ ពីស្ថាប័ន ពេទ្យទៅមណ្ឌលស្វែងកការងារដែលមានដែនសមត្ថកិច្ចលើអាសយដ្ឋានរស់ នៅរបស់អ្នកចុះ ឈ្មោះសុំ ឫទីតាំងរបស់ម្ចាស់អាជីវកម្ម។

        ការឈប់សម្រាកសម្រាប់ការថែរក្សាកូន

        អ្នកអាចដាក់ពាក្យសុំសម្រាកការងារដើម្ីថែរក្សាកូនរយៈពេល ១ឆ្នាំ ប្រសិនជាអ្នកមានកូនដែលមានអាយុ ៨ ឆ្នាំឫរៀនក្រោមថ្នាក់ទី២ នៃបឋមសិក្សា។

        ខកំនត់
        • អ្នកអាចដាក់ពាក្យសុំសម្រាកការងារដើម្បីថែរក្សាកូនរយៈពេល ១ឆ្នាំប្រសិនជាអ្នកមានកូនដែលមានអាយុ ៨ឆ្នាំ ឫរៀនក្រោមថ្នាក់ទី២ នៃបឋមសិក្សា។
        • ការឈប់សម្រាកសម្រាប់ការថែរក្សាកូនត្រូវបានធានាដើម្បីបង្ការនិយោជិតពីការឈប់ធ្វើការងារ ដោយសារការថែរក្សាកូន និងអនុញ្ញាឲ្យពួកគេធ្វើការងារផ្ទះ និងការងារក្រុមហ៊ុនបានដោយស្រួល។
        រយៈពេលសម្រាប់ការឈប់សម្រាកថែរក្សាកូន
        រយៈពេលអតិបរមាសម្រាប់ការឈប់សម្រាកថែរក្សាកូនអាចពន្យារបានរយៈពេល ១ឆ្នាំ។
        ៣.ប្រាក់សម្រាប់ការឈប់សម្រាករក្សាកូនសម្រាប់ការឈប់សម្រាករក្សាកូន
        • ក្នុងរយៈពេលឈប់សំរាកមើលថែកូន នឹងមិនទទួលបានប្រាក់ខែសម្រាប់ទ្រទ្រង់ជីវភាពរស់នៅទេ ប៉ុន្តែទទួល បាននូវប្រាក់ឧបត្ថម្ភសម្រាប់ការមើលថែកូន*ពីធានារ៉ាប់រងការងារវិញ ដើម្បីអាចចិញ្ចឹមមើលថែកូនបាន។ជាមួយនឹងប្រាក់ខែសម្រាប់ឈប់សម្រាកថែរក្សាកូន ប្រាក់លើកទឹកចិត្តផ្ដល់ សម្រាប់ការឈប់សម្រាកថែ រក្សាកូន ជូនក្រុមហ៊ុនជាដោយឡែកផងដែរ(៣០០,០០០វ៉ុន វ៉ុន ក្នុងមួយខែ(ត្រូវបានផ្តល់ជូនតែក្រុមហ៊ុន មានការពាក់ព័ន្ធ ជាមុនសិន)) និងផ្ដល់ប្រាក់ជំនួយសម្រាប់ជួលបុគ្គលិកជំនួស រយៈពេលឈប់សម្រាក សម្រាលកូន(៦០០,០០០វ៉ុន វ៉ុន ក្នុងមួយខែ(ក្រុមហ៊ុនដែលមានទំហំធំ ៣០០,០០០វ៉ុន ក្នុងមួយខែ))។

          ការទ្រទ្រង់បន្ថែម ១០០,០០០ម៉ឺនវ៉ុន ប្រាក់លើកទឹកចិត្ត ដែលបានផ្តល់សម្រាប់ការឈប់សម្រាក ថែរក្សា កូននៅពេលដែលកើតឡើងជាដំបូងអ្នកឈប់សម្រាកថែរក្សាកូននៅក្រុមហ៊ុនដែលត្រូវបានផ្តល់ជូនតែក្រុមហ៊ុនជូនអាទិភាព(ការលើកទឹកចិត្ត លេខ១)

        • ជាមួយនឹងប្រាក់ខែសម្រាប់ឈប់សម្រាកថែរក្សាកូន ប្រាក់លើកទឹកចិត្តផ្ដល់ សម្រាប់ការឈប់សម្រាកថែរក្សាកូន ជូនក្រុមហ៊ុនជាដោយឡែកផងដែរ(៣០០,០០០វ៉ុន ក្នុងមួយខែ(ត្រូវបានផ្តល់ជូនតែក្រុមហ៊ុនមានការពាក់ព័ន្ធជាមុនសិន) និងផ្ដល់ប្រាក់ជំនួយសម្រាប់ជួលបុគ្គលិកជំនួសរយៈពេលឈប់សម្រាកសម្រាលកូន(៦០០,០០០វ៉ុន ក្នុងមួយខែ(ក្រុមហ៊ុនដែលមានទំហំធំ ៣០០,០០០វ៉ុន ក្នុងមួយខែ))។

          ការទ្រទ្រង់បន្ថែម ១០០,០០០ម៉ឺនវ៉ុន ប្រាក់លើកទឹកចិត្ត ដែលបានផ្តល់សម្រាប់ការឈប់សម្រាក ថែរក្សាកូននៅពេលដែលកើតឡើងជាដំបូងអ្នកឈប់សម្រាកថែរក្សាកូននៅក្រុមហ៊ុនដែលត្រូវបានផ្តល់ជូនតែក្រុមហ៊ុនជូនអាទិភាព(ការលើកទឹកចិត្ត លេខ១)

        វិធីដាក់ពាក្យ
        • ដាក់ពាក្យសម្រាប់សុំប្រាក់សម្រាករក្សាកូន របស់អ្នកទៅកាន់កន្លែងធ្វើការរបស់អ្នក 30ថ្ងៃមុនការឈប់។
        • ពលករទាំងឡាយដែលចង់ទទួលប្រាក់ឧបត្ថម្ភ ក្នុងពេលមានច្បាប់ឈប់សម្រាកមើលថែកូន ត្រូវទៅទទួលឯកសារបញ្ជាក់ពីម្ចាស់អាជីវកម្ម(ថៅកែ) ហើយដាក់ឯកសារនោះជាមួយលិខិតស្នើរ សុំប្រាក់ឧបត្ថម្ភទៅមណ្ឌលស្វែងរកការងារដែលមានដែនសមត្ថកិច្ចលើអាស័យដ្ឋានរស់នៅរបស់លោកអ្នកចុះឈ្មោះសុំ ឬ ទីតាំងអាជីវកម្ម។
        • ឯសារសំខាន់ៗដែលត្រូវមាន
          • 1.ឯកសារពីក្រុមហ៊ុន . ជាឯកសារបញ្ជាក់ពីច្បាប់ឈប់សម្រាកមើលថែកូន បញ្ជីប្រាក់ខែ ជាឯកសារបញ្ជាក់ពី ប្រាក់ខែដូចជា កិច្ចសន្យាការងារ(ថតចម្លង)។ល។
          • 2.ឯកសារទទួលពីគេហទំព័ររបស់ក្រសួងការងារ និង ពលកម្ម

        ការបន្ថយម៉ោងធ្វើការក្នុងអំឡុងពេលមើលថែកូន

        ពលករទាំងឡាយមានកូនត្រឹម ៦ឆ្នាំ ឬ តិចជាងមុនពេលចូលរៀននៅ សាលាបឋមសិក្សា (ជាលិខិតសុំបានសម្រាប់តែកូន កើតបន្ទាប់ពី ថ្ងៃទី០១ ខែមករា ឆ្នាំ២០០៨) អាចដាក់លិខិតសុំបន្ថ ម៉ោងធ្វើការប្រចាំសប្តាហ៍ ចាប់ពី ១៥-៣០ ម៉ោង រយ:ពេល១ឆ្នាំ ក្នុងគោលបំណងឲ្យពួកគេមើលថែទាំ។

        អ្នកដាក់លិខិតសុំ
        • ទាំងពលករបុរសនិងស្ត្រី អាចដាក់លិខិតសុំបន្ថយម៉ោងធ្វើការ ក្នុងកំឡុងពេល មើលថែកូនបាន ក្នុងករណីពួកគេបានធ្វើការនៅក្រុមហ៊ុនតែមួយដដែលរយ:ពេល ១ឆ្នាំ ហើយមានកូនអាយុត្រឹម ៦ឆ្នាំ ឬ តិចជាងមុនពេលរៀននៅសាលាបឋមសិក្សា ។
        • បន្ថយម៉ោងធ្វើការ ដើម្បីមើលកូន គឹអាចមើលកូនបណ្តើរធ្វើការបណ្តើរ ដើម្បីរារាំងការដាច់នូវ ប្រវតិ្តការងារ កាត់បន្ថយភាពស៊ាំនឹងការងារ ធ្វើឲ្យកម្មករអាចបន្តការងាររបស់ខ្លួនបាន។
        ការប្រើពេលវេលា
        • ការកាត់បន្ថយម៉ោងធ្វើការសម្រាប់ការមើលថែរក្សាកូនអាចធានាបានត្រឹម ១ឆ្នាំ។ប៉ុន្តែបើសិនជាម៉ោងដែលបានកាត់បន្ថយបូកជាមួយនឹងរយៈពេលនៃការឈប់សម្រាកការមើលថែរក្សាកូនស្មើនឹង១ឆ្នាំអ្នកមិនអាចកាត់បន្ថយម៉ោងធ្វើការរបស់អ្នកក្នុងរយៈពេល១ឆ្នាំឡើយ។
        ប្រាក់ខែក្នុងរយៈពេលនៃការបន្ថយម៉ោងធ្វើការក្នុងអំឡុងពេលមើលថែកូន
        • ក្នុងរយៈពេលនៃការបន្ថយម៉ោងធ្វើការក្នុងអំឡុងពេលមើលថែកូនប្រាក់ខែត្រូវបានផ្តល់ជូនដោយថៅកែយោងតាមចំនួនម៉ោងធ្វើការហើយចំនួនម៉ោងដែលបានកាត់បន្ថយត្រូវបានឧបត្ថម្ភ(៨០%នៃប្រាក់ខែទៀងទាត់(អតិបរមា ១,៥០០,០០០វ៉ុន)ដោយសេវាធានាការងារវិញ។
        • រដ្ឋាភិបាលផ្តល់ប្រាក់លើកទឹកចិត្តដល់ម្ចាស់អាជីវកម្មដែលអនុញ្ញាតអោយមានការកាត់បន្ថយម៉ោងការងារសម្រាប់ការមើលថែរក្សាកូន (៣០០,០០០វ៉ុន ក្នុងមួយខែ(ក្រុមហ៊ុនដែលមានទំហំធំ ១០០,០០០វ៉ុន ក្នុងមួយ ខែ)) និងផ្ដល់ប្រាក់ជំនួយសម្រាប់ជួលបុគ្គលិកជំនួស រយៈពេលឈប់សម្រាកសម្រាលកូន(៦០០,០០០វ៉ុន ក្នុងមួយខែ(ក្រុមហ៊ុនដែលមានទំហំធំ ៣០០,០០០វ៉ុន ក្នុងមួយខែ))។ និងផ្ដល់ប្រាក់ជំនួយសម្រាប់ជួលបុគ្គលិកជំនួស រយៈពេលឈប់សម្រាកសម្រាលកូន(៦០០,០០០វ៉ុន ក្នុងមួយខែ(ក្រុមហ៊ុនដែលមានទំហំធំ ៣០០,០០០វ៉ុន ក្នុងមួយខែ))។
        របៀបដាក់លិខិតស្នើសុំប្រាក់ឧបត្ថម្ភសម្រាប់ការបន្ថយម៉ោងការងារក្នុងអំឡុងពេលមើលថែកូន
        • ពលករទាំងឡាយត្រូវដាក់លិខិតស្នើរសុំបន្ថយម៉ោងធ្វើការអោយបាន30ថ្ងៃមុនពេលចាប់ផ្តើម។
        • ពលករទាំងឡាយដែលចង់ទទួលប្រាក់ឧបត្ថម្ភក្នុងរយៈពេលបន្ថយម៉ោងធ្វើការត្រួវទៅទទួលឯកសារបញ្ជាក់ពីម្ចាស់អាជីវកម្ម(ថៅកែ)ហើយដាក់ឯកនោះជាមួយលិខិតស្នើសុំប្រាក់ឧបត្ថម្ភទៅមណ្ឌលស្វែងរកការងារដែលមានដែនសមត្ថកិច្ចលើអស័យដ្ឋានសមត្ថកិច្ចលើអាស័យដ្ឋានរស់នៅរបស់អ្នកចុះឈ្មោះសុំរឺទីតាំងអាជីវកម្ម។
        • ឯកសារសំខាន់ៗដែលត្រូវមាន
          1. 1.ឯកសារពីក្រុមហ៊ុន: ជាឯកសារបញ្ជាក់ប្រាក់ខែដូចជាកិច្ចសន្យាការងារ(ថតចម្លង)។ល។
          2. 2.ឯកសារទទួលពីគេហទំព័ររបស់ក្រសួងការងារនិងពលកម្មឫមណ្ឌលស្វែងរកការងារ: លិខិតបញ្ជាក់ច្បាប់បន្ថយម៉ោងធ្វើការក្នុងអំឡុងពេលឈប់សម្រាកមើលថែកូន

            ក្នុងការករណីដែលនិយោជិកមានផ្ទៃពោះគេអាចទទួលបានថ្ងៃឈប់សម្រាកមុននិងក្រោយថ្ងៃសម្រាល។ហើយគេអាចប្រើប្រាស់ប្រព័ន្ធឈប់សម្រាកការងារដើម្បីមើលថែរក្សាកូន (កាត់បន្ថយម៉ោងធើ្វការដើម្បីថែរក្សាកូន) បើសិនជាកូនមានអាយុក្រោម៥ឆ្នាំឫក្រោមបឋមសិក្សាថ្នាក់ទី២។

            ដោយ៖២១៧ បាន់ផូដេរ៉ូ សឆូគុ ក្រុងសេអ៊ូល ១៣៧-៧៥៦ ការិយាល័យកណ្តាល ជានទី ៥ (មន្ទីរលទ្ធកម្មក្រុងសេអ៊ូល)
អត្ថបទដែលជាប់ទាក់ទង