Detail Top Banner

សង្ស័យឆ្លងចរន្តភ្លើងបណ្ដាលឲ្យឆាបឆេះជាអណ្តាតភ្លើងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់

ភ្នំពេញ៖ កាលពីវេលាម៉ោង​ ៩នឹង៥៥នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយបានឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ដល់បងប្អូនប្រជាពលរដ្ឋព្រមទាំងមន្ត្រីសមត្ថកិច្ចមូលដ្ឋានគ្រប់គ្រងគ្រប់ជាន់ថ្នាក់ចេញឡានអន្តរាគមន៍ទាន់ពេលវេលា ហេតុការណ៍នេះបានកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្រុមទី១ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុងទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ឃ្លាំងផ្ទុកទំនិញដែលមានម្ចាស់ទីតាំងឈ្មោះ:​ លោកឧកញ៉ា សូ ងួន ភេទប្រុស អាយុ៥៦​ឆ្នាំ
មុខរបរជាម្ចាស់ឃ្លាំង​ មូលហេតុ: កំពុងបន្ត​ការស្រាវជ្រាវ ។
សម្រាក់ដែលរងការខូចខាតក្នុងករណីអគ្គីភ័យឆាបឆេះនេះរួមមាន ប្រភេទសំណង់ៈ ឃ្លាំងសង់ពីថ្មបេតុង​ប្រក់សង្ក័សី ទំហំ ៣០ម៉ែត្រ គុណនឹង ៨០ម៉ែត្រ ខូចខាតសំភារៈ​ ​ឆេះឃ្លាំងស្តុកទុកទំនិញគ្រប់មុខ ទំហំ ៣០ម៉ែត្រ គុណនឹង ៨០ម៉ែត្រ ចំនួន ១​ឃ្លាំង រួមទាំងឆេះទំនិញស្តុកទុកក្នុងឃ្លាំងអស់ទាំងស្រុង នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។
ក្នុងហេតុការណ៍នេះប្រើប្រាស់រថយន្តការិយា​ល័យ​អគ្គិភ័យ​​ ចំនួន ២១​គ្រឿង​ ប្រេីប្រាស់ទឹកអស់​ចំនួន​ ១២៦​រថយន្ត​ ស្មើ​នឹង​ ៨៤៦​ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍មានដូចខាងក្រោម :
-១ រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ២​គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤​រថយន្ត​ ស្មើនឹង​ ១៦ ម៉ែត្រគូប​ ។
-២ រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ៧​គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២១​រថយន្ត​ ស្មើនឹង ១២៦​ម៉ែត្រគូប ។
-៣ រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ២​គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២​រថយន្ត​ ស្មើនឹង ៨​ម៉ែត្រគូប ។
-៤ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១​រថយន្ត​ ប្រើប្រាស់ទឹកអស់ចំនួន ៥​រថយន្ត​ ស្មើនឹង ៣០​ម៉ែត្រគូប ។
ពន្លត់ចប់​ :​ នៅម៉ោង​ ០២:០០​ នាទី​ រំលងអាធ្រាត្រ.នាថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០២១​។
អត្ថបទដែលជាប់ទាក់ទង