ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំប្រតិភូក្រសួងបរិស្ថាន ដោយមានការចូលរួមពីឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតរួមនឹងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យការងារដីធ្លីនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ
ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំ ប្រតិភូក្រសួងបរិស្ថាន ដោយមានការចូលរួមពីឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតរួមនឹងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យការងារដីធ្លីនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀតលើការការពារនិងអភិរក្សតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពត។