កុមារត្រូវហូបអាហារទាំងនេះ ដើម្បីបង្កើតអង់ទីគ័រ និងពង្រឹងភាពស៊ាំ មុននិងក្រោយចាក់វ៉ាក់សាំងរួច

របបអាហារដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងភាពស៊ាំ ហើយមនុស្សដែលមុននិងក្រោយចាក់វ៉ាក់សាំងរួច ត្រូវតែបរិភោគអាហារមានជីវជាតិ និងបំប៉នរាងកាយឲ្យរឹងមាំ។ សម្រាប់កុមារ មុននិងក្រោយពេលចាក់រួច ក៏ត្រូវតែបំប៉នរាងកាយដូចជាមនុស្សធំដែរ។ហើយ​នេះ​ជា​អ្វី​ដែល​ឪពុកម្ដាយ​ឬ​កុមារ​ត្រូវ​តែ​ដឹង ៖
១. ឲ្យ​កុមារ​ហូប​អាហារ​ល្អៗ​ បំប៉ន​រាងកាយ​ និង​បង្កើត​ភាព​ស៊ាំ​បាន​លឿន​ ដូចជា​ ស៊ុប​មាន់​ បន្លែ​បៃតង។ ដោយសារ​សាច់​មាន់​ គឺ​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​សំបូរ​បែប និង​មាន​លក្ខណៈ​ប្រឆាំង​នឹង​ការ​រលាក​ មុនពេលចាក់និងក្រោយ ។
២. ត្រី​ មិន​ថា​ជា​ត្រី​អី​ក៏​ដោយ សុទ្ធ​តែ​មាន​លក្ខណៈ​ប្រឆាំង​នឹង​ការ​រលាក ហើយ​សំបូរ​ជាតិ​ខ្លាញ់​អូមេហ្គា ៣ ដែល​ជួយ​បង្កើន​ភាព​ស៊ាំ​ដល់​រាងកាយបានរហ័ស។
៣. ផ្លែឈើ​និង​បន្លែ​ សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ រ៉ែ​និង​វីតាមីន​ដែល​ជួយ​ពង្រឹង​ភាព​ស៊ាំ។ មុន​ពេល​ហូប​អាហារ ៣ ពេល ត្រូវ​តែ​រួម​បញ្ចូល​ផ្លែឈើ​មួយ​មុខ​ និង​បន្លែ​បី​មុខ​នៅ​ក្នុង​របប​អាហារ​របស់​ពួកគេ ​ដើម្បី​ឲ្យ​អង់ទីគ័រ​ឆាប់​ដុះ​ និង​មាន​ភាព​ស៊ាំ​បាន​លឿន​ផងដែរ ។
៤. សារធាតុ curcumin ដែល​មាន​នៅ​ក្នុង​រមៀត គឺ​ល្អ​សម្រាប់​សុខភាព​និង​ការពារ​ភាព​តានតឹង​ ដែល​ជា​ធម្មតា​ត្រូវ​បាន​គេ​ឃើញ​ចំពោះ​មនុស្ស​ក្រោយ​ការ​ចាក់​វ៉ាក់សាំង។ ឪពុកម្ដាយគួរបបន្ថែមរមៀតក្នុងអាហារដែលធ្វើឲ្យកូនជាចាំបាច់។
៥. ធញ្ញជាតិ​ផ្សេងៗ សុខភាព​ពោះវៀន និង​ប្រព័ន្ធ​រំលាយ​អាហារ​ តែងតែ​មាន​សារៈសំខាន់​សម្រាប់​សុខភាព​របស់មនុស្សគ្រប់វ័យ។ ប្រសិនបើពោះវៀននិងរាងកាយមានប្រព័ន្ធរំលាយអាហារល្អប្រសើរជាងមុន វា​នឹងមានសុខភាពល្អ​ ដើម្បីបង្កើនកម្រិតថាមពលសម្រាប់រាងកាយក្រោយពេលចាក់ថ្នាំរួច។
វាត្រូវបានគេណែនាំឲ្យ​ញ៉ាំ​របស់​ធញ្ញជាតិ​ ដែល​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ជា​ច្រើន​ ដែល​នឹង​ជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​ និង​ស្រូបយកសារធាតុចិញ្ចឹមនៅក្នុងពោះវៀន ​ជួយបំលែងគ្រាប់ធញ្ញជាតិ​ដែល​ទទួល​បានទៅ​ជា​ថាមពល៕
ត្រូវចងចាំថា​ កុមារក៏អាច​អាចឆ្លងកូវីដ ឈឺ និងចម្លងទៅកាន់អ្នកដទៃដូចគ្នា បែបនេះ​ហើយ​ទើប​ការ​ទទួល​វ៉ាក់សាំង​នេះ​ ពិត​ជា​មាន​សារៈសំខាន់។
ការ​ចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ​ គឺដូចគ្នានឹងការចាក់វ៉ាក់សាំងធម្មតា​ដែរ។ ដូច្នេះ​មុន​នឹង​មក​ចាក់​វ៉ាក់សាំង ​គួរ​ពិនិត្យ​អាការ​របស់​កុមារ​សិន។ ប្រសិនបើក្មេងមិនមានរោគសញ្ញានៃ​ជំងឺ​ណាមួយ​ទេ​ កុមារ​អាច​ចាក់​បាន។
ការ​ចាក់វ៉ាក់សាំងភាគច្រើន ​ជាធម្មតាមានផល​ប៉ះពាល់ទូទៅ​ ដែលមានរោគសញ្ញាដូចជា ​ផ្តាសាយ គ្រុនក្តៅ ឈឺសាច់ដុំ ឬឈឺចាប់នៅកន្លែងចាក់ថ្នាំ ក៏ដូចជាការអស់កម្លាំង ។ ចំពោះ ផលប៉ះពាល់ផ្សេងទៀត ឬប្រតិកម្មវ៉ាក់សាំងដូចដែលបានរាយការណ៍ គឺកម្រមានណាស់ ៕ ប្រែសម្រួល៖ សាង ស្រីល័ក្ខ ប្រភព៖NDTV(by Kampuchea Thmey)
អត្ថបទដែលជាប់ទាក់ទង