មិនធម្មតាទេ! គ្រាន់តែថ្លៃព្យាបាលកូវីដ ២២ ថ្ងៃ លោក Nawatt អស់លុយ ស្មើទិញផ្ទះល្វែងមួយជុង

ខណៈនេះ លោក Nawatt ដែលជាស្ថាបនិក Miss Grand នោះ បានចេញពីមន្ទីរពេទ្យរយៈពេល ៣ ថ្ងៃហើយ បន្ទាប់ពីលោកបានសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យមួយកន្លែង នៅក្នុងទីក្រុងបាងកក។

អំឡុងពេលព្យបាលនោះដែរ ឃើញថាបើទោះបីជាស្ថានភាពជំងឺកាន់តែទ្រុឌទ្រោម និង មានបញ្ហាយ៉ាងណាក៏ដោយ តែស្ថាបនិក Miss Grand រូបនេះនៅតែប្រឹងប្រែងតស៊ូប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះរហូតទាល់តែបានជាសះស្បើយ ហើយពេលនេះ លោកក៏កំពុងតែបន្ដការព្យាបាល និង ថែសុខភាពនៅផ្ទះបន្ថែម។

ដោយឡែក អ្វីដែលភ្ញាក់ផ្អើលនោះ នៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២១ នេះ នៅសុខៗពិធីករប្រុសលោក Modam ស្រាប់តែចេញមុខមកទម្លាយថ្លៃព្យាបាលរបស់លោក Nawatt អំឡុងពេលព្យាបាលជំងឺកូវីដ-១៩ ចំនួន ២២ ថ្ងៃនៅក្នុងមន្ទីរពេទ្យ។ ពិធីកររូបនេះ បានអះអាងថា ស្ថាបនិក Miss Grand លោក Nawatt បានចំណាយលើថ្លៃព្យាបាល អស់រហូតទៅដល់ជាង ១៦ ម៉ឺនដុល្លារឯណោះ។ By​ KH post Daily

អត្ថបទដែលជាប់ទាក់ទង