Detail Top Banner

គ្រឿងញៀនជាង១៣៤គីឡូក្រាម ដែលប្រមូលបានមកពីខេត្តចំនួន៨ រដ្ឋបាលខេត្តនិងគណៈកម្មការដុតបំផ្លាញគ្រឿងញៀនខេត្តត្បូងឃ្មុំ រៀបចំពិធីដុតកម្ទេចចោល

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជាអធិបតីក្នុងពិធីដុតកម្ទេចចោលនូវគ្រឿងញៀនទទួលបានពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន៨ សរុបជាង១៣៤គីឡូក្រាម និងគ្រឿងញៀនប្រភេទគ្រាប់WYចំនួន៥៨គ្រាប់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងអគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។​ by AKP

អត្ថបទដែលជាប់ទាក់ទង