ប្រធានមន្ទីររួមជាមួយក្រុមការងារ ខណ្ឌរដ្ឋបាល ព្រៃឈើ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្តលើកទី២ ស្តីពីការកំណត់បែកចែកតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងរៀបចំផែនការគ្រប់គ្រង

ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោកប្រធានមន្ទីររួមជាមួយក្រុមការងារ ខណ្ឌរដ្ឋបាល ព្រៃឈើ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្តលើកទី២ ស្តីពីការកំណត់បែកចែកតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងរៀបចំផែនការគ្រប់គ្រង ជាមួយ ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមន្ទីរពាក់ពន្ធ ក្នុងខេត្ត តាមរយៈ #VideoZoom ដោយមានការចូលរួមពីរដ្ឋបាលខេត្តចំនួន ០៣ ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ ពោធិ៍សាត់ សរុបប្រមាណ ៥៩នាក់។
មន្ទីរកសិកម្មបានបើកកិច្ចប្រជុំស្តីពីការ សម្រសម្រួលអាជីវករទិញលក់ត្រីចិញ្ចឹមក្នុងខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោកនាយ-នាយរងខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ , នាយសង្កាត់ នាយផ្នែក ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ និងអាជីវករទិញលក់ត្រី ក្នុងខេត្តពោធិ៍សាត់សរុបចំនួន១២នាក់ /ស្រី៣នាក់។គោលបំណងនៃកិច្ចប្រជុំ:
-ណែនំាច្បាប់ជលផលដល់អាជីវករទិញលក់ត្រីក្នុងខេត្ត-បញ្ហាផ្សេងៗដែលមន្រ្តីពាក់ព័ន្ធជួបក្នុងពេលចុះផ្សព្វផ្សាយច្បាប់
-បញ្ហាដែលកើតមានចំពោះអាជីរករទិញលក់ត្រី ដែលមានច្បាប់អនុញ្ញាត
-សំណូមពរ និងដំណោះស្រាយ ។
ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពវត្តជ្រែ បានបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធកសិកម្មចម្រុះ​(លើកទី២) របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រពនិងរំដោះភាគខាងលិចបឹងទន្លេសាប(CP-P11)ក្រោម ជំនួយថវិកាដោយJICAសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ពោធិ៍សាត់ ដល់កសិករចំនួន១៣នាក់/ស្រី០៦នាក់ ស្ថិតក្នុងភូមិស្រករ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រធានបទសំខាន់ក្នុងវគ្គទី២នេះមាន ការចិញ្ចឹមមាន់ និងដំណាំបន្លែ។ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពវត្តជ្រែ បានបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធកសិកម្មចម្រុះ(លើកទី១) របស់គម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រពនិងរំដោះភាគខាងលិចបឹងទន្លេសាប(CP-P11)ក្រោម ជំនួយថវិការដោយJICAសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ពោធិ៍សាត់ ដល់កសិករចំនួន១៩នាក់/ស្រី១៦នាក់ ស្ថិតក្នុងភូមិរូង ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ប្រធានបទសំខាន់ក្នុងវគ្គទី១នេះមាន÷ដំណំាបន្លែ(ស្ពៃនិងត្រកួុន) និង ការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ ។
៥.កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀងដឹកនាំដោយ លោក ហុក ម៉េងអាន នាយ
សង្កាត់សហការណ៍ជា មួយប៉ូលីសស្រុកកណ្ដៀង យោធាខេត្ត និងសហគមន៍នេសាទស្រីចឹក បានចុះប្រតិបត្តិ ការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជល ផល នៅចំណុច ចុងស្ទឹងពោធិ៍សាត់ ភូមិ កោះក្អែក ឃុំរាំងទិល ស្រុក កណ្ដៀង ខេត្ត ពោធិ៍សាត់ ជាលទ្ធផល (បំផ្លាញចោល)៖
_ របាំងសាច់អួនចំនួន ៧ខ្សែ ប្រវែង ១០៥០ម៉ែត្រ
_ លូកងសាច់អួនចំនួន ១១មាត់
_ បង្គោលចំនួន ៤៧០ដើម
_ ចាក់លែងត្រីចំរុះទម្ងន់ ៣៤គីឡូក្រាម។
អត្ថបទដែលជាប់ទាក់ទង