យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យ ក្នុងរាជធានី-ខេត្ត ចំនួន៤ នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែសីហា
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសថា រាជធានី-ខេត្ត ចំនួន៤ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងព្រមៗគ្នា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។
ខេត្តចំនួន៣ ដែលបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ព្រមគ្នានឹងរាជធានីភ្នំពេញនោះ រួមមាន ខេត្តកណ្ដាល, ខេត្តកោះកុង និងខេត្តព្រះសីហនុ។




