ក្រសួងបរិស្ថាន បានរៀបចំកម្មវិធីពិនិត្យសំណាកជួនដល់ ឯកឧត្តម លោកជំទាវ និងអស់លោក លោកស្រីជាមន្ត្រីរាជការដែលមកបំពេញការងារតាមវេនប្រចាំការ ដោយប្រើឧបករណ៍តេស្តរហ័ស (Rapid Test)


ភ្នំពេញ៖ ចាប់ពីពេលព្រឹកថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន បានរៀបចំកម្មវិធីពិនិត្យសំណាកជួនដល់ ឯកឧត្តម លោកជំទាវ និងអស់លោក លោកស្រីជាមន្ត្រីរាជការដែលមកបំពេញការងារតាមវេនប្រចាំការ ដោយប្រើឧបករណ៍តេស្តរហ័ស (Rapid Test)។

ការពិនិត្យសំណាកដល់មន្ត្រីរាជការ គឺក្នុងគោលបំណងចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងដើម្បីងាយស្រួលគ្រប់គ្រងកំណត់មុខសញ្ញានៃការកើត ឡើងដែលមិនដឹងទុកជាមុន។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន បានកំណត់យកថ្ងៃពុធ ជាថ្ងៃធ្វើតេស្តជារៀលរាល់សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះតទៅ។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន អំពាវនាវដល់មន្ត្រីរាជការទាំងអស់ មេត្តាបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពជាចម្បងគឺ «៣កុំ និង៣ការពារ» និងគោលការណ៍ណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីបង្កើនស្មារតីប្រុងប្រយ័ត្ន ក្នុងការរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារទាំងអស់គ្នា៕ អរគុណសន្តិភាព











