យ៉ាងហោចណាស់រថយន្ត ២៣គ្រឿងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ត្រូវអគ្គីភ័យឆាបឆេះ និងបុរសម្នាក់ស្លាប់បាត់បង់ជីវិត

ភ្នំពេញ៖ អគី្គភ័យបានឆាបឆេះរថយន្តអស់ចំនួន ២៣គ្រឿងយ៉ាងសន្ធោសន្ធៅនៅក្នុងចំណតរថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ នឹងបណ្ដាលឱ្បុបុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣នឹង៣០រសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុងដីឡូត៍មួយកន្លែង តាមបណ្ដោយផ្លូវលំ ភូមិ៣ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ម្ចាស់ទីតាំងមានឈ្មោះ ស៊ូវីរៈ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរជាម្ចាស់ក្រុមហ៊ុនរបស់វីរៈប៊ុនថាំ ចំណែកបុរសដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងករណីអគ្គីភ័យនេះមិនទាន់ស្គាល់អត្ដសញ្ញាណរបស់គាត់នៅឡើយទេ។

មូលហេតុនៃអគ្គីខាងលើនេះកម្លាំងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ប្រភេទសំណង់ដីឡូត៍ ទំហំ ១០០ គុណនឹង ២០០ម៉ែត្រ ខូចខាតសំភារៈដឹកអ្នកដំណើររបស់ក្រុមហ៊ុនវីរៈប៊ុនថាំទាំងអស់ រថយន្តមានចំនួន ២៣គ្រឿង មិនបណ្ដាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅជិតខាងនោះឡើយ។

នៅក្នុងហេតុការណ៍ករណីអគ្គីភ័យខាងលើនេះ សមត្ថកិច្ចអគ្គីភ័យបានពន្លត់ចប់ នឹងគ្រប់គ្រងបានមកវិញមួយរយភាគរយនៅវេលាម៉ោង០៥នឹន៣០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២១ នេះដដែល ។
រថយន្តការិយាល័យអគ្គីភ័យ ចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦៣ឡាន ស្មើនឹង ២៥០ម៉ែត្រគូប រថយន្តជំនួយអន្តរាគមន៍បាញ់ពន្លត់រួមមានរថយន្តរបស់ក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប ចំណែករថយន្តរបស់ក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វា ចំនួន ១០ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២០ឡាន ស្មើនឹង ៨០ម៉ែត្រគូប រីឯរថយន្តរបស់ទីក្រុងអូឡាំព្យា ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន ស្មើនឹង ១៦ម៉ែត្រគូប៕


