ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋជាអាជីវករនៅលក់ដូរក្នុងផ្សារតាខ្មៅចំនួន២២តូប
ខេត្តកណ្តាល៖ រសៀលថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកអធិការនគរបាលក្រុងតាខ្មៅ និងមន្រ្តីពាក់ព័ន្ធ អមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋជាអាជីវករនៅលក់ដូរក្នុងផ្សារតាខ្មៅចំនួន២២តូប ដែលរងគ្រោះដោយសារអគ្គិភ័យឆាបឆេះ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ស្ថិតនៅបរិវេណបណ្តោយមាត់ស្ទឹងព្រែកត្នោត មុខផ្សារតាខ្មៅចាស់។
ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត សូមចូលរួមសោកស្តាយ ចំពោះឧបទ្ទវហេតុដែលកើតឡើងចំពោះបងប្អូនអាជីវករទាំងអស់គ្នា ដោយបណ្តាលឱ្យបងប្អូនទទួលរងគ្រោះធ្វើឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន។
អំណោយដែលបានជូនដល់បងប្អូនអាជីវករទាំង២២តូប គឺក្នុង០១តូប ទទួលបានអង្ករ ២៥គ.ក មី២កេស ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ ម៉ាស១ប្រអប់ ជែល១ដប និងថវិកា ៤០០ ០០០រៀល(បួនរយពាន់រៀល)៕