កុមារ និងយុវវ័យ ១២ឆ្នាំ ដល់១៧ឆ្នាំ បានមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងច្រើនកកកុញនៅតាមទីតាំងទាំង៣៩
ភ្នំពេញ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ គឺជាថ្ងៃនៃការចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និង យុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយនៅថ្ងៃទី១នេះ គេបានសង្កេតឃើញ កុមារនិងយុវវ័យយ៉ាងច្រើនលើសលប់បានសម្រុកមកទទួលការចាក់វ៉ាក់សាំង ទៅតាមការចាត់ចែងរបស់អាជ្ញាធររាជធានីភ្នំពេញនិងក្រសួងសុខាភិបាល ពេញៗមណ្ឌល។












