អភិបាលខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំទីតាំងផលិត និងដាក់អុកសុីហ្សែន សម្រាប់ត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta) និងការងារចាំបាច់មួយចំនួនទៀត

ខេត្តព្រៃវែង៖ រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំ ស្តីពីការរៀបចំទីតាំងផលិត និងដាក់អុកសុីហ្សែន សម្រាប់ត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta) និងការងារចាំបាច់មួយចំនួនផ្សេងទៀត ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង សាលាខេត្តព្រៃវែង។
កិច្ចប្រជុំនេះ ក៏មានលោកអភិបាលរងខេត្ត លោកនាយក(រង)រដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី និងលោកប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តមួយចំនួនផងដែរ៕ ប្រភព រដ្ឋបាលខេត្ត






