ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២១

ខេត្តកំពត៖ ព្រឹកថ្ងៃច័ន្ទ ទី០២ ខែ សីហា ឆ្នាំ២០២១ នៅសាលប្រជុំទុរេនសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក នាយករង លោកស្រីនាយករងរដ្ឋបាល លោកស្រីនាយកទីចាត់ការ លោកនាយករងទីចាត់ការ កំលាំងទាំងបីប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោក លោកស្រីអភិបាលក្រុង ស្រុក កិច្ចប្រជុំតាមរយៈ Online zoom Cloud meeting ។
កិច្ចប្រជុំដើម្បីពិនិត្យ និងកែសម្រួលលើ៖
១.សេចក្តីព្រាងរបាយការណ៍ប្រចាំខែ កក្កដា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
២.វិធានការចំការផលិតស្រា ដោយគ្មានការអនុញ្ញាតច្បាប់ពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
៣.បញ្ហាផ្សេងៗ៕ ប្រភព៖ រដ្ឋបាលខេត្ត




