ការផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត សម្រាប់ម៉ូតូ១គ្រឿង ពិន័យចំនួន២០ម៉ឺនរៀល ចំណែករថយន្តត្រូវផាកពិន័យចំនួន ១លានរៀល

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការរាជធានីភ្នំពេញ
បានដាក់បទបញ្ជាទៅគណៈបញ្ជាការឯកភាពខណ្ឌទាំ១៤ ឱ្យសង្កាត់ទាំង១០៥ ពិសេសចៅសង្កាត់តែម្តង ត្រូវចុះផ្ទាល់ដល់មូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើការណែនាំឱ្យប្រជាពលរដ្ឋឋកុំដើរហើរ ល្មើសនិងបំរាមគោចរនិងបងប្អូនប្រជាពលរដ្ឋ នាំកូនចៅដែលជាកុមារនិងយុវវ័យអាយុ១២ទៅ១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នានិងត្រូវណែនាំឱ្យ។


ការដាក់បទបញ្ជាក់បែបនេះ បានធ្វើឡើងកាលពីរាត្រីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីឱ្យប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ អនុវត្តការងារទាំង២នេះឱ្យបានម៉ត់ចត់ និងម៉ឺងម៉ាត់ ឈានទៅរកការផ្តាច់បាននូវឬសគល់ជម្ងឺកូវីដ-១៩ ពិសេសវុីរីសបំម្លែងថ្មីដែលតា (DELTA) ឱ្យបានជោគជ័យ។


មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីរាត្រីថ្ងៃទី០៣ សីហា២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់គណៈបញ្ជា​ការ​ឯកភាពខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ពិសេសចៅសង្កាត់ ត្រូវដឹកនាំមន្ត្រីរបស់ខ្លួនចុះឱ្យដល់មូលដ្ឋាន ដើម្បីណែនាំឱ្សង្កាត់ត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កុំដើរហើរល្មើសនិងបំរាមគោចរ ម៉ោង៩យប់ដល់ម៉ោង៣ភ្លឺនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣និង៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។

បន្ថែមពីនេះ ត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ នាំកូនចៅដែលជាកុមារនិងយុវវ័យអាយុ១២ទៅ១៧ឆ្នាំទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នានៅតាមទីតាំងដែលបានរៀបចំរួច ។


ដោយចាប់ពីពេលនេះតទៅគ្មានមានការអប់រំទៀតទេ គឺត្រូវតែផាកពិន័យនិងអនុវត្តទោសទណ្ឌ មិនមានការលើកលែងឡើយ។


អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង ខាងលើនេះ នៅយប់ថ្ងៃទី០៣ សីហានេះ គេបានឃើញសង្កាត់មួយចំនួនបានអនុវត្តការងារនេះយ៉ាងម៉ឺងម៉ាត់ផងដែរ ។

ជាក់ស្តែងនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក នៅយប់ថ្ងៃទី០៣ សីហានេះ បានជិះម៉ូតូនិងរថយន្តចុះ ក្នុងមូលដ្ឋានដោយបានផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋកុំល្មើស បំរាមគោចរ និងបានចូលរួមដាក់គោលដៅនៅផ្លូវសហព័ន្ធរុស្សុីផងដែរ។ ចំណែក សង្កាត់បឹងត្របែកខណ្ឌចំកាមន សង្កាត់កាកាបទី១ ខណ្ឌពោធិសែន​ជ័យ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ និងសង្កាត់មួយចំនួនទៀតក៏បានចុះធ្វើការងារនេះផងដែរ ដើម្បីរួមគ្នាឈានទៅផ្តាច់ឬសគល់ជម្ងឺ​កូវីដ-១៩ ពិសេសវុីរីសបំម្លែងថ្មីដែលតា (DELTA) ឱ្យបាន។


គួរបញ្ជាក់ថា អ្នកល្មើសនឹងបម្រាមនេះនឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត ដោយសម្រាប់ម៉ូតូ១គ្រឿងត្រូវផាកពិន័យចំនួន២០ម៉ឺនរៀល ចំណែកឯរថយន្តត្រូវផាកពិន័យចំនួន ១លានរៀល ហើយបើធ្ងន់ធ្ងរនឹងមានទោសទណ្ឌថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង