Detail Top Banner

ក្រុមជម្រើស​ជាតិ​កម្ពុជា​នឹង​ធ្វើ​ការ​ប្រកួត​ជាមួយ​ក្រុម​កោះហ្គាំ​នៅក្នុង​ទឹកដី​កណ្តាល​

ដោយសារស្ថានភាព​ជំងឺ​កូវីត​១៩​​នៅកម្ពុជា​ និង​កោះ​ហ្គាំ​មានការ​រីក​រាលដាល​ខ្លាំង ធ្វើឲ្យការ​ធ្វើ​ដំណើរទៅមក​ចេញចូលមានការលំបាក ដូច្នេះ​គណៈកម្មការ​ប្រកួត​សហព័ន្ធ​កីឡា​បាល់ទាត់​​អាស៊ី​ (AFC) បាន​សម្រេច​រៀបចំ​ការប្រកួត​រវាងក្រុមទាំង២នៅប្រទេសបារ៉ែន សម្រាប់ការប្រកួតវគ្គ​ជម្រុះ​​ AFC Asian Cup 2023 Play-Off រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និងក្រុម​កោះហ្គាំ​ ដើម្បីឡើងទៅកាន់វគ្គជម្រុះជុំទី៣។
សម្រាប់​ការ​ប្រកួត​នៅ​ប្រទេស​បារ៉ែន​ក្នុង​ជើង​ទីមួយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៩​ ខែ​តុលា​ ឆ្នាំ​២០២១ និងជើងទីពីរនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។
ជាចុងក្រោយ​ សហព័ន្ធកីឡាកម្ពុជាក៏បានថ្លែង​អំណរគុណ​ដល់​ប្រទេស​បារ៉ែន​ដែល​បាន​ស្ម័គ្រចិត្ត​ផ្ដល់​ទីតាំង​សម្រាប់​ការ​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​។
“ទាំងអស់គ្នាដេីម្បីកម្ពុជា”

 

អត្ថបទដែលជាប់ទាក់ទង