ជីដូនប្រហែស ហូបផ្លែទៀប ចោលគ្រាប់នៅក្បែរ កូនង៉ែតទើបអាយុ១០ខែ យកញាត់មាត់ឈ្លក់ចូលបំពង់ខ្យល់ ស្ទះដង្ហើម ក្បែរស្លាប់

ភ្នំពេញ៖ កាលពីរាត្រីថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១ មានករណីដែលជីដូនប្រហែស ហូបផ្លែទៀប ចោលគ្រាប់នៅក្បែរ កូនង៉ែតទើបអាយុ១០ខែ យកញាត់មាត់ឈ្លក់ចូលបំពង់ខ្យល់ ស្ទះដង្ហើម ក្បែរស្លាប់ ។
ម្តាយរបស់គេបានឆ្លងកូវីដ-១៩ផង ក៏បាននាំយកកូន មកសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ។
សូមអរគុណ និង កោតសរសើរ ដល់ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ និងក្រុមគ្រូពេទ្យវះកាត់ ដែលបានតស៊ូ យកគ្រាប់ទៀបនោះបាន ដោយប្រើពេលអស់៤ម៉ោង ក្នុងបន្ទប់វះកាត់។
សព្វថ្ងៃនេះ កុមារបានធូរស្រាលហើយ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង ។
រាល់ការបរិច្ចាគតូចឬធំក្តី គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិតបងប្អូនយើងបានពិតមែន៕


