រដ្ឋមន្ត្រីក្រសួងការបរទេស ឧបត្ថមឧបករណ៍និងសំភារៈ ការពារមេរោគកូវីដ-១៩ ជាច្រើនមុខជូនអាជ្ញាធររាជធានី
ភ្នំពេញ៖ សំលៀកបំពាក់ PPE ម៉ាស់ N95 ម៉ាស់ សិង្ហបូរី ម៉ាស់ធម្មតា របាំងមុខ ស្រោមដៃ ទឹកថ្នាំសម្លាប់មេរោគ ត្រូវបានលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ (Covid-19) ពិសេសដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល វុីរីសបម្លែងថ្មីដែលតា (DELTA) ។
ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥សីហា ឆ្នាំ២០២១នេះ ក្រោមវត្តមាន លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញតំណាងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងលោក ញឹម ខេមរា រដ្ឋលេខាធិការក្រសួងកាបរទេស តំណាងលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួងកាបរទេស ។

