ការធ្វើតេស្ដលើ អាជីវករ និងប្រជាពលរដ្ឋរស់នៅជុំវិញ ផ្សារទឹកថ្លា ប្រមាណ ៥០០នាក់ រកឃើញអាជីវករ ចំនួន ៨នាក់ វិជ្ជមានវីរុសកូវីដ-១៩
ភ្នំពេញ៖ ប្រភពព័ត៌មានពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះថា តាមការធ្វើតេស្ដលើ អាជីវករ និង ប្រជាពលរដ្ឋ រស់នៅ ជុំវិញ ផ្សារទឹកថ្លា ប្រមាណ ៥០០នាក់ បានរកឃើញអាជីវករ ចំនួន ៨ នាក់ វិជ្ជមាន វីរុសកូវីដ-១៩ នៅក្នុងប្រតិបត្តិការស្វែងរក កាលពីល្ងាចថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១ ដោយ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ TYDA។
ប្រភពដដែលបានបន្តថា រហូតមកដល់ពេលនេះ នៅមិនទាន់ដឹងថា ករណីរកឃើញនេះ ជាប្រភេទអ្វីទេ ដោយត្រូវរង់ចាំលទ្ធផលលម្អិតពីមន្ទីរពិសោធន៍។
សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស រក្សាគម្លាត និងឧស្សាហ៍លាងដៃនឹងសាប៊ូ!

