កិច្ចប្រជុំ ស្តីពី ការចូលរួមយោបល់លើសេចក្តីព្រាង យុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជាខេត្តកណ្ដាល


ខេត្តកណ្តាល៖ ឯកឧត្តមគង់សោភ័ណ្ឌអភិបាលខេត្តកណ្តាលនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្នើដល់អនុសាខាក្រុង-ស្រុកទាំង១១ ត្រូវខិតខំកៀងគរស្វែងរកសប្បុរសជន ដើម្បីជួយឧបត្ថម្ភដល់អនុសាខាដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ក្នុងឱកាសឯកឧត្ដម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចូលរួមយោបល់លើសេចក្តីព្រាងនៃការ យុទ្ធសាស្ត្រ២០២១-២០៣០របស់កាកបាទក្រហមកម្ពុជារបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នារសៀលថ្ងៃទី០៥ ខែសីហាឆ្នាំ២០២១នេះដែរនៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តាមអនឡាន(ZOOM)។ កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមដោយ សមាជិកសាខា អនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង១១។


ឯកឧត្ដមបន្តថា យុទ្ធសាស្ត្រ ២០២១-២០៣០ របស់ សាខាជាមគ្គុទេសន៍សម្រាប់ដំណើរការផ្លូវក្នុងរយៈពេល១០ឆ្នាំ បន្ត ហើយក្នុងនាមជាជំនួយការឱ្យអាជ្ញាធម៌សាធារណៈក្នុងវិស័យមនុស្សធម៌ អនុវត្តសកម្មភាព​នៅគ្រប់ស្ថានការណ៍ ក្នុងការបំពេញតួនាទីស្របជាមួយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដើម្បីកំណើនការងារ សមធម៌ និង ប្រសិទ្ធភាព៖ កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យ ឆ្នាំ២០៣០ និងឆ្នាំ២០៥០ នៃរាជរដ្ឋាភិបាលកម្ពុជា។


ឯកឧត្តម បន្ថែមថា ដើម្បីបុព្វហេតុបេសកកម្មមនុស្សធម៌ ក្នុងការកាត់បន្ថយជនរងគ្រោះ និង ជនងាយរងគ្រោះដែលបង្កដោយគ្រោះមហន្តរាយ និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជន អនុសាខាក្រុង-ស្រុកទាំងអស់ ត្រូវខិតខំកៀងគរស្វែងរកសប្បុរសជន ដើម្បីជួយឧបត្ថម្ភដល់អនុសាខា ដើម្បីជាទុនក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ ឱ្យបានទាន់ពេលវេលា នៅក្នុងមូលដ្ឋានក្រុង-ស្រុករៀងៗខ្លួន៕ (សភារាជ)

អត្ថបទដែលជាប់ទាក់ទង