ឯកឧត្តម ហ៊ុន ម៉ានី ៖ យុវជនជំនាន់ក្រោយត្រូវរួមគ្នាគិត និងទទួលរែកទំនួលខុសត្រូវសម្រាប់ប្រទេសជាតិ និងប្រជាជន !

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងថា ផ្លែដែលយើងកំពុងបេះ និងទទួលទានគឺកើតចេញពីការលះបង់ ការខំប្រឹងដាំ និងការពារដើមឈើជាង ៤ទសវត្សរ៍មកហើយ ជាពិសេសក្រោមម្លប់នៃសន្តិភាព ជាង២០ឆ្នាំចុងក្រោយនេះ។
យុវជនជំនាន់ក្រោយត្រូវរួមគ្នាគិត និងទទួលរែកទំនួលខុសត្រូវសម្រាប់ប្រទេសជាតិ និងប្រជាជន ដោយម្ខាងត្រូវធ្វើយ៉ាងណាដើម្បីការពារសមិទ្ធផលជាផ្លែផ្កាដែលយើងមានស្រាប់ ខំប្រឹងវិនិយោគដាំដុះទាំងគំនិតវិជ្ជមាន ចូលរួមទាំងសកម្មភាព ព្រោះអ្វីដែលយើងបានដាំរួមគ្នាថ្ងៃនេះនឹងផ្តល់ទាំងម្លប់ និងផ្លែផ្កាសម្រាប់កូន និងចៅយើងទៅអនាគតបន្តបន្ទាប់ទៀត ដូចអ្វីដែលសម្តេចវិបុលបញ្ញា សុខ អាន ធ្លាប់មានប្រសាសន៍​ថា យុវជនជាអ្នកការពារ និងកសាងបច្ចុប្បន្នភាព សម្រាប់អ្នកជំនាន់ក្រោយ។
លោកបានលើកឡើងថា ក្នុងនាមជាយុវជនខ្មែរមួយរូបរបស់ជាតិ យើងគួរស្គាល់ខ្លួនឯងអោយច្បាស់ អ្វីដែលយើងបានឆ្លងកាត់ ជាពិសេស ភាពជោគជ័យទៅលើរាល់ឧបសគ្គ និងបញ្ហាប្រឈមដែលក្នុងនាមជាសង្គមជាតិទាំងមូល យើងបានឆ្លងកាត់នូវការលំបាកដោយយើងខ្លួនឯង ទម្រាំមកដល់ថ្ងៃនេះ យើងគួរតែមានមោទនភាពសម្រាប់ប្រទេសជាតិយើងផង។
ប្រាកដណាស់ គ្រប់កាលៈទេសៈ យើងត្រូវចាំថា កត្តាផ្ទៃក្នុង គឺជាអ្នកកំណត់ រីឯកត្តាខាងក្រៅ គ្រាន់តែជាការជះឥទ្ធិពលប៉ុណ្ណោះ៕ អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង