ឯកឧត្ដម​ ​ឧត្ដមសេនីយ៍ឯក​ ស​ ថាវី​ អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​ពិធី​ចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនឆាយវ៉ាង Sakkin Water

ភ្នំពេញ៖ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​:​ នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១​.​ឯកឧត្ដម​ ​ឧត្ដមសេនីយ៍ឯក​ ស​ ថាវី​ អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ និង​ជា​ប្រធាន​​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់​ អញ្ជើញ​ជា​អធិបតីភាព​ និងលោកឧកញ៉ា តាំង គួង អគ្គនាយកក្រុមហ៊ុន ឆាយ វ៉ាង Sakkin Water ក្នុង​ពិធី​ចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនឆាយវ៉ាង Sakkin Water ក្នុងគោលបំណងពង្រឹងកិច្ចសហការភាពជា ដៃគូរយៈពេល៣ឆ្នាំ សំដៅលើកកម្ពស់ការអនុវត្តចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រ ស្តីពីការយល់ដឹងពីសុខភាព សុវត្ថិភាព និងសុខុមាលភាពជាសាធារណៈនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ក្រោយពីបញ្ចប់កិច្ចចុះអនុស្សរណៈ ឯកឧត្ដម​ឧត្តមសេនីយ៍ឯក ស ថាវី បានឱ្យដឹងថា៖ «រាជរដ្ឋាភិបាលរបស់យើងបានខិតខំយ៉ាងខ្លាំងក្លាអោយប្រជាពលរដ្ឋរបស់យើងបានចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ មិនឱ្យអ្នកដែលឆ្លងជំងឺនេះហើយមានសភាពធ្ងន់ធ្ងរ។ ទោះយើងមិនអាចកម្ចាត់ចោលជំងឺនេះទាំងស្រុង ប៉ុន្តែយើងអាចការពារជំងឺនេះបានដោយតម្រូវអោយយើងផ្លាស់ប្តូរទម្លាប់រស់នៅជាមួយនឹងវីរុសកូវីដ១៩ តាមគន្លងប្រកតីភាពថ្មីឱ្យបានត្រឹមត្រូវ ដូច្ចេះគោលបំណងការចុះអនុស្សរណៈជាមួយ ក្រុមហ៊ុនឆាយវ៉ាង Sakkin Water គឺផ្ដោតលើការពង្រឹង និងអភិវឌ្ឍចំនេះដឹងសុវត្ថិភាពសុខភាព និងសុខុមាលភាពជាសាធារណៈ»។
ឯកឧត្ដម​ឧត្តមសេនីយ៍ឯក ស ថាវី បានបញ្ជាក់ថា៖ «ចំពោះផលប្រយោជន៍ នៃកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការ ម្បីជួយគ្នាទៅវិញទៅមក លើវិស័យអនាម័យ និងសុខភាពតាមបែបទំនើបកម្ម យើងជ្រើសរើស Sakkin Water ជាដៃគូរដោយសារក្រុមហ៊ុននេះជាអ្នកឯកទេស និងឈានមុខគេលើផលិតផលទឹកសម្លាប់មេរោគដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ជប៉ុន និងមានឧបករណ៍សម្លាប់មេរោគជាច្រើនប្រភេទ ស្របតាមតម្រូវការសម្រាប់ជួយគាំទ្រសកម្មភាពមនុស្សធម៌ផ្សេងៗរបស់ក្រុមគ្រូពេម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ពិសេសកិច្ចសហប្រតិបត្តិការនេះ នឹងជួយគាំទ្រសម្រាប់សកម្មភាពមនុស្សធម៌ក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅរាជធានីនិងតាមបណ្តាខេត្ត»។

អត្ថបទដែលជាប់ទាក់ទង