សកម្មភាពការងារមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តផ្តល់ថ្នាំព្យាបាល Penstrep, Oxytetracycline, Bio Analgine – C , Methylenblue និងថ្នាំសម្លាប់មេរោគ TH4 ដល់អាជ្ញាធរស្រុកកោះញែក

ខេត្តមណ្ឌលគិរី៖ ថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើសកម្មភាពការងារផ្តល់ថ្នាំព្យាបាល Penstrep, Oxytetracycline, Bio Analgine – C , Methylenblue និងថ្នាំសម្លាប់មេរោគ TH4 ដល់អាជ្ញាធរស្រុកកោះញែក ។

លោកប្រធាន និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល ដឹកនាំដោយលោកស្រី វ៉ែន សុភារម្យ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកោះញែក អាជ្ញាធរ និងភ្នាក់ងារសុខភាពសត្វភូមិ បានពិនិត្យ សត្វគោ ក្របីកំពុងឈឺ នៅភូមិរង្សី ឃុំស្រែសង្គម និងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ចំនួន ១២ក្បាល ។

បច្ចុប្បន្នមានសត្វគោឈឺ ចេញរោគសញ្ញាដូចជា៖ គ្រុនក្តៅ ៣៩-៤០អង្សាសេ បាត់បង់ការស៊ីស្មៅ ហើយមានចេញដុំពកលើស្បែកខ្លួន មុខ ក និងមានហើមជើង ។

តាមរយៈរោគសញ្ញាខាងលើសង្ស័យជំងឺដុំពកស្បែក គោ ក្របី (LSD) និងបានផ្តល់ថ្នាំព្យាបាល Penstrep, Oxytetracycline, Bio Analgine – C , Methylenblue និងថ្នាំសម្លាប់មេរោគ TH4 ដល់អាជ្ញាធរស្រុកកោះញែក និងភ្នាក់ងារសុខភាពសត្វ ហើយបានផ្តល់វិធីព្យាបាលសត្វឈឺ និងវិធានការណ៍ការពារជម្ងឺដុំពកស្បែកគោ-ក្របីផងដែរ។