ក្រសួងសុខាភិបាលកម្ពុជារកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤២៣នាក់ មានអ្នកជាសះស្បេីយ ៥៤១នាក់
រហូតដល់ថ្ងៃទី១៣ សីហា ២០២១ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤២៣នាក់ ឆ្លងសហគមន៌: ៣៥៦នាក់ និងនាំចូល: ៦៧នាក់ មានអ្នកជាសះស្បេីយ ៥៤១នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៨៤២៦២នាក់ ចំនួនជាសះស្បេីយសរុបកេីន ៧៨៩៧២នាក់ និងស្លាប់ថ្មី ២០នាក់ សរុបស្លាប់ ១៦៥៤នាក់ ។
សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 1929742 ស្មេីនឹង 114865 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115 ។