ពលករខ្មែរវិលពីថៃតាមច្រកព្រំដែន៦គោលដៅនៅភូមិសាស្ត្រស្រុកម៉ាឡៃមានជិត២០០នាក់


ខេត្តបន្ទាយមានជ័យ​៖ ពលករខ្មែរវិលពីថៃតាមច្រកព្រំដែន៦គោលដៅនៅភូមិសាស្ត្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ មានចំនួន ១៩៨នាក់ ស្រី ៨៧នាក់ ក្មេងតាមម្តាយ ១១នាក់ ។


ពលករទាំងនោះជាប់គាំងនៅព្រំដែនម្ខាងអូរខាងទឹកដីថៃ នាស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ទល់មុខស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំនួន១៤ថ្ងៃ ត្រឹមយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។


យោងលោកវសេនីយ៍ សួង សៅ មេបញ្ជការនគរបាលការពារព្រំដែនគោក វរសេនាតូចលេខ ៨១៥ម៉ាឡៃបានអោយដឹងថ្ងៃទី១៣ ខែសីហាថា៖ គោលដៅទាំង៦ នៃច្រកព្រំដែនក្នុងភូមិសាស្ត្រស្រុកម៉ាឡៃដែលទទួលអោយពលករខ្មែរវិលពីថៃចូលមកវិញ រួមមានច្រុកដើមល្វា ច្រកចំបក់ ច្រកសង្កែ ក្បាលទំនប់ បន្ទាយទី២ និងច្រកស្វាយព្រៃ(ច័ន្ទគិរី) ។


បន្ទាប់ពីពលករទាំងនោះ ស្នាក់នៅ ១៤ថ្ងៃនៅព្រំដែន ត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃទី១២ ខែសីហា ដោយសារាជរដ្ឋាភិបាលកម្ពុជាបិទខ្ទប់ ហើយពលករត្រូវរៀបចំអោយឆ្លងដែនមកខាងទឹកដីកម្ពុជា​ នៅព្រឹកថ្ងៃទី១៣ ខែសីហា ២០២១។


លោក ស្វាយ ជា អភិបាលស្តីទីស្រុកម៉ាឡៃ និងក្រុមការងារគ្រូពេទ្យ នគរបាលការពារព្រំដែន កងទ័ព កងដឹកជញ្ជូនទ័ពជើងគោកនិងកងឈុតខ្មៅថៃ បានសម្រួលអោយឆ្លងអូរមកខាងព្រំដែនកម្ពុជា ហើយយកសំណាក ។


ក្នុងអ្នកវិជ្ជមានកូវីដ.១៩ វីរុសដែលតា(+) ត្រូវបញ្ជូនទៅមណ្ឌលព្យាបាលវិទ្យាល័យម៉ាឡៃ និងអ្នកវិជ្ជមាន​(-) ជាង៣០ភាគរយទៅមណ្ឌលចត្តាឡីស័កនៅបឋមសិក្សាម៉ាឡៃ និងវិទ្យាល័យអូរសំព័រ ៕

អត្ថបទដែលជាប់ទាក់ទង