អង្ករអំណោយឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ២៦តោន ផ្តល់ជូនឃុំទាំង១៣ ក្នុងស្រុករលាប្អៀរ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាកប៉ះពាល់ដោយសារជំងឺកូវីដ១៩ និងគ្រួសារទីទ័លក្រ ក្នុងមូលដ្ឋាន

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ អនុវត្តតាមសារាចរលេខ ០៥ ស.រ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងអនុសាសន៍ណែនាំរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង់ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានចាត់តាំង ឯកឧត្ដម ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដម សោម សុផាត ឯកឧត្ដម អ៊ុន សំអុល ទីប្រឹក្សាក្រសួង និងលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោយមានការចូលរួមផ្តល់កិត្តិយសពីសំណាក់ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងក្រុមប្រឹក្សា និងគណៈអភិបាលស្រុក បាននាំយកអង្ករដែលជាអំណោយរបស់ឯកឧត្ដម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ២៦តោន សម្រាប់ផ្តល់ជូនដល់ឃុំទាំង១៣ ក្នុងស្រុករលាប្អៀរ ក្នុង១ឃុំ ទទួលបានចំនួន០២តោន សម្រាប់យកប្រើប្រាស់ និងចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាកដែលរងការប៉ះពាល់ដោយសារជំងឺកូវីដ១៩ និងគ្រួសារទីទ័លក្រ ក្នុងមូលដ្ឋានឃុំរបស់ខ្លួន ។

អត្ថបទដែលជាប់ទាក់ទង