Detail Top Banner

ក្រុម​​ឆបោក លួចលុយ​តាម​វី​ង​៥នាក់ ពីខេត្ត​កំពត មកដល់​ភ្នំពេញ ត្រូវសមត្ថកិច្ចតាម​ចាប់ខ្លួន

ខេត្តកំពត​៖ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១ នគរបាល​ខេត្តកំពតបានបង្ហាញ​ជនសង្ស័យចំនួន ៥​នាក់ ក្នុងនោះ មាន​ស្ត្រី​អាយុ ៦០​ឆ្នាំ​ម្នាក់ និង​រថយន្ត​កាមរី​ឆ្លាម ចំនួន ២​គ្រឿង សម្រាប់ធ្វើ​មធ្យោបាយ​របស់​ជនសង្ស័យទាំង ៥​នាក់ ដើរ​ធ្វើ​សកម្មភាព លើ​ភូមិសាស្ត្រ​ចំនួន ៣​ខេត្ត​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លក ញ៉ា​វ ស្នងការរង ទទួល​ផែន​យុត្តិធម៌​ខេត្តកំពត បានឲ្យដឹង កាលពី​ព្រឹក​ថ្ងៃអាទិត្យ​កន្លងថា ដោយសា​តែមាន​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធិ ស្នងការ​នគរបាល​ខេត្តកំពត សហការ​ជាមួយ​នគរបាល​ក្រសួងមហាផ្ទៃ និង​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​មកដល់​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៥​នាក់ ក្នុងនោះ មាន​ស្ត្រី​ម្នាក់ ជាប់​ពាក់​ព័​ន្ធបទ​ឆបោក នៅ​ទីតាំង​វេរ​លុយ​។​
លោក លក ញ៉ា​វ បន្តថា ករណី​ដើរ​ឆបោក​លួច​លុយ នៅ​កន្លែង​វេរ​លុយ​នេះ នគរបាល តាម​ស្រាវជ្រាវ​ជា​យូរហើយ ប៉ុន្តែ​អ្វីដែល​មិនទាន់​ចាប់ខ្លួនបាន ដោយសារតែ ខាង​សមត្ថកិច្ច ប្រមូល​ព័ត៌មាន​ឲ្យ​គ្រប់ទិសទី ទើប​ឈានទៅដល់​ការឃាត់ខ្លួន​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លក ញ៉ា​វ បន្ថែមថា យោងតាម​ចម្លើយ​របស់​ជនសង្ស័យ សារភាព ប្រាប់​នគរបាល​ថា ពួកគេ​បាន ដើរ​លួច​លុយ តាមបែប​ជំនាញ នៅ​កន្លែង​វេរ​លុយ មាននៅ​ខេត្តកំពត ខេត្តកំពង់ចាម និង​ខេត្តព្រៃវែង​។
​ជនសង្ស័យ​ទាំង ៥​នាក់​នេះ ទី១.​ឈ្មោះ ផាន់ រ័ត្ន​ ភេទ​ប្រុស អាយុ៤៥​ឆ្នាំ នៅ​ភូមិ​កណ្ដោល ឃុំ​ប្រ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។ ២.ឈ្មោះ តុង សំណាង នៅ​ភូមិ​រស្មី ឃុំ​ត្រ​យោង ស្រុក​បារាយ ខេត្តកំពង់ធំ​។ ៣-​ឈ្មោះ សេង សំអាត ភេទ​ប្រុស អាយុ៤២​ឆ្នាំ នៅ​ភូមិ​បា​យ៉ាប ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ៤-​ឈ្មោះ ឈុំ ស្រី ភេទ​ស្រី អាយុ៦០​ឆ្នាំ រស់នៅ​ភូមិ​ថ្មី​លើ ឃុំ​ប្រ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ និង​៥-​ឈ្មោះ ជេ​ត ឃុន ​ភេទ​ប្រុស អាយុ៣៨​ឆ្នាំ រស់នៅ​ភូមិ​ថ្មី​លើ ឃុំ​ប្រ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ​។
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លក ញ៉ា​វ លើកឡើងថា ករណី​ក្រុម​ឆបោក លួច​លុយ​តាម​វី​ង យ៉ាង​ជំនាញ​មួយក្រុម​ទៀត ក៏​បានអោយ​ពលរដ្ឋ ផ្ញើ​លុយ​តាមវិង​វេរ​លុយ​កន្លែង​ផ្សេងៗ​ទៀត ហើយ​ខាង​នគរបាល កំពុង​តាម​ចាប់ខ្លួន​មនុស្ស​ផ្សេងទៀត ព្រោះ​នៅមាន​មេខ្លោង​ ៕
អត្ថបទដែលជាប់ទាក់ទង