ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ និងក្រុមការងារ អញ្ជើញនាំយកអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគប្រគល់ជូនលោកតា ទេព សុខ អាយុ៨២ឆ្នាំ នៅខណ្ឌប្ញស្សីកែវ
ភ្នំពេញ៖ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងក្រុមការងារ អញ្ជើញនាំយកអំណោយមានជាថវិកាចំនួន ២លានរៀល របស់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត ប្រគល់ជូនលោកតា ទេព សុខ អាយុ៨២ឆ្នាំ រស់នៅភូមិខ១ ក្រុម២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។ by AKP