នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃអគ្គនាយកដ្ឋានគាំពារបរិស្ថានរបស់ក្រសួងបរិស្ថាន បានរៀបចំខិត្តប័ណ្ណ (Leaflet) និងផ្ទាំងរូបភាព(Poster)
នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃអគ្គនាយកដ្ឋានគាំពារបរិស្ថានរបស់ក្រសួងបរិស្ថាន បានរៀបចំខិត្តប័ណ្ណ (Leaflet) និងផ្ទាំងរូបភាព(Poster)ផ្សព្វផ្សាយស្តីពីនីតិវិធីនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងយន្តការដោះស្រាយផលប៉ះពាល់លើការតាំងទីលំនៅដ្ឋានដោយមិនស្ម័គ្រចិត្តសម្រាប់គម្រោងអភិវឌ្ឍន៍ឯកជន ដែលបានដកស្រង់ចេញពីសៀវភៅណែនាំ ស្តីពី ការងារដោះស្រាយផលប៉ះពាល់លើការតាំងទីលំនៅដ្ឋានដោយមិនស្ម័គ្រចិត្តសម្រាប់គម្រោងអភិវឌ្ឍន៍ឯកជនដែលបានឯកភាពក្នុងអង្គសិក្ខាសាលា កាលពី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ថ្មីៗនេះ។
ការរៀបចំខិត្តប័ណ្ណ (Leaflet) និងផ្ទាំងរូបភាព(Poster) ផ្សព្វផ្សាយនេះមានគោលបំណង៖
– ផ្សព្វផ្សាយពីនីតិវិធីនៃកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជាដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធបានយល់ពីកិច្ចដំណើរការនេះ
– ផ្សព្វផ្សាយពីនីតិវិធីក្នុងការដោះស្រាយបណ្តឹងតវ៉ាអំពីផលប៉ះពាល់លើការតាំងលំនៅដ្ឋានដោយមិនស្ម័គ្រចិ ត្ត សម្រាប់គម្រោងវិនិយោគឯកជន
– បង្កលក្ខណៈងាយស្រួលដល់សាធារណជនអាចទទួលបានព័ត៌មាន និងទិន្នន័យបានគ្រប់ជ្រុងជ្រោយ។





