កម្មវិធីអាជីកម្មចល័ត និងកម្មករសំណង់ នៃស.ស.យ.ក រាជធានីភ្នំពេញ យេីងកាន់តែមានស្មារតីរឹងមាំ កាន់តែមានសាមគ្គីភាព និងកាន់តែចេះជួយគ្នាក្នុងគ្រាដ៏លំបាកនៃCOVID-19 នេះ! យេីងជា ស.ស.យ.ក
ភ្នំពេញ៖ កម្មវិធីអាជីកម្មចល័ត និងកម្មករសំណង់ នៃស.ស.យ.ក រាជធានីភ្នំពេញ បានបង្ហោះព័ត៌មានស្តីពីការចូលរួមបរិច្ចាក ជាមួយក្រុមគ្រួសារដែលមានក្មេងកើតជម្ងឺមហារីកធ្ងន់ធ្ងរថា៖ “យេីងកាន់តែមានស្មារតីរឹងមាំ កាន់តែមានសាមគ្គីភាព និងកាន់តែចេះជួយគ្នាក្នុងគ្រាដ៏លំបាកនៃCOVID-19 នេះ! យេីងជា ស.ស.យ.ក ។
នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាបន្តិចបន្តួចទៅជូនក្រុមគ្រួសាររបស់លោក ភឿន ចាន់រុង ប្រធានក្រុមអាជីវកម្មចល័តគោលដៅផ្លូវ២០០៤ ដែលមានជីវភាពលំបាក និងកូនប្រុសមានបញ្ហាសុខភាពមហារីកធ្ងន់ធ្ងរកំពុងសំរាកព្យាបាលក្នុងបន្ទុក។”