Detail Top Banner

អ្នកបន្សាបសារធាតុញៀន ៦០១នាក់ឆ្លងកូវីដ.១៩ នៅមណ្ឌលជីវីតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ


ខេត្តបន្ទាយមានជ័យ៖ អ្នកបន្សាបសារធាតុញៀន ៦០១នាក់ ស្រី ៣០នាក់លើ ៦៦០នាក់បានឆ្លងជម្ងឺ​កូវីដ.១៩ នៅមណ្ឌលជីវីតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយដឹកយកទៅមណ្ឌលព្យាបាលនៅខាងក្រៅ ។


ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដឹកនាំផ្ទាល់ដោយ​ ឯកឧត្ដម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ខេត្ត និងចូលរួមដោយលោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាខេត្ត លោក ភា ម៉ានិត អនុប្រធានមន្ទីរនិងជាប្រធានមណ្ឌលជីវីតថ្មីភ្នំបាក់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ប្រធានពន្ធនាគារខេត្ត លោកឧត្តមសេនីយ៍ត្រីស្នងការរង ទទួលផែននានា លោក ហ៊ឹល​ រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណនិងក្រុមការងារ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីអាជ្ញាធរ ជំនាញនិងគ្រូពេទ្យ ។


លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាខេត្តបន្ទាយមានជ័យបានប្រាប់ថា ៖ ក្នុងមណ្ឌលនេះ មានមន្ត្រីនគរបាលម្នាក់និងមន្ត្រីមន្ទីរម្នាក់មានវិជ្ជមានកូវីដ១៩ ។


តមក ដោយមានការសង្ស័យនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ គ្រូពេទ្យជួរមុខ បានមកយកសំណាកក្នុងមណ្ឌល ក្នុងនោះ មន្ត្រីសមត្ថកិច្ចនិងជំនាញអវិជ្ជមានចំនួន ៨០នាក់ ។


ប៉ុន្តែអ្នកបន្សាបសារធាតុញៀនចំនួន ៦០១នាក់/ស្រី៣០នាក់ លើអ្នកបន្សាបសរុប ៦៦០នាក់ មានវិជ្ជមាន​កូវីដ១៩ លោកបានបន្តថា ៖ ចំពោះមុខ ក្រុមការងារបានញែកបំបែកអ្នកអវិជ្ជមានចេញទៅបន្ទប់នៃអគារផ្សេងក្នុងមណ្ឌល ។


ក្នុងនោះមានអ្នកបន្សាបគ្រឿងញៀន ៥០នាក់បានរឡើងរបង និងទម្លុះទ្វារចេញពីមណ្ឌល ប៉ុន្តែត្រូវកម្លាំងចម្រុះចាប់បានវិញ នៅក្រោយពេលបន្តិចចំនួន ៤៧នាក់ និង ៣នាក់ទៀត ត្រូវបានស្រាវឃើញនិងចាប់មកវិញបន្តបន្ទាប់ ។


ចំណែក​ ឯកឧត្ដម ​អ៊ុំ រាត្រី អភិបាលខេត្តនិងមន្ត្រីក្រុមការងារខាងលើបានសម្របសម្របសម្រួលជាមួយថ្នាក់លើ ស្ថាប័នអយ្យការនិងតុលាការខេត្ត មន្ទីរសុខាភិបាល មណ្ឌលជីវិតថ្មីនិងមណ្ឌលព្យបាល ដឹកអ្នកបន្សាបសារធាតុញៀនដែលវិជ្ជមានដូចខាងលើតាមរថយន្តកងទ័ពនៃអាវុធហត្ថខេត្ត នគរបាលខេត្ត ពន្ធនាគារខេត្តទៅកាន់មណ្ឌលព្យាបាលជម្ងឺកូវីដ១៩ ពីរសៀលរហូតកល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ៕

អត្ថបទដែលជាប់ទាក់ទង