ដើម្បីជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់មនុស្សចាស់ លោកអ្នកគួតែ….
អាហារ ៥ប្រភេទផ្សេងគ្នានៅក្នុងក្រុមនីមួយៗខាងក្រោមនេះ នឹងជួយមនុស្សចាស់ឲ្យរឹងមាំ ជាពិសេសមនុស្សចាស់ដែលមានជំងឺមូលដ្ឋាន ដូចជាជំងឺទឹកនោមផ្អែម ជំងឺសម្ពាធឈាមខ្ពស់ ជំងឺសួតមហារីក។

ដូច្នេះសុខភាពមនុស្សចាស់ក្នុងសម័យនេះ គឺជារឿងចាំបាច់តាមរយៈការហូបអាហារក្នុងបរិមាណត្រឹមត្រូវនិងបានទៀងទាត់។
អាហារ ៥ ប្រភេទផ្សេងគ្នានៅក្នុងក្រុមនីមួយៗខាងក្រោមនេះ នឹងជួយមនុស្សចាស់ឲ្យរឹងមាំ ប្រឆាំងនឹងជំងឺកូវីដ ៖
១ អាហារគួរតែទន់ ដោយប្រើបន្លែសាច់សណ្តែកកាត់ជាដុំតូច ៗហើយស្ងោរ ដើម្បីងាយស្រួលទំពារនិងទទួលទានក្នុងបរិមាណច្រើន។
២ បែងចែកអាហារឲ្យបានច្រើនមុខ ដើម្បីបង្កើនការរៀបចំអាហារសម្រន់នៅពេលថ្ងៃ នឹងជួយឲ្យមនុស្សចាស់ទទួលបានអាហារគ្រប់គ្រាន់។
៣ រសជាតិនៃអាហារគឺមិនត្រូវហឹរខ្លាំងទេ អាចប្រើគ្រឿងទេសឱសថដើម្បីបង្កើនក្លិននិងរសជាតិ ជួយជំរុញចំណង់អាហារ។
៤ ត្រូវផ្តោតលើអាហារដែលចម្អិនថ្មីៗ ឬកំដៅវាជាមុន។ ការផ្ដល់អាហារខណៈពេលដែលវានៅតែក្ដៅ នឹងធ្វើឲ្យអាហារមានរសជាតិឆ្ងាញ់ ជាងអាហារត្រជាក់។
៥ ជ្រើសរើសទឹកដោះគោដែលគ្មានរសជាតិ បើមនុស្សចាស់មិនពិសាទឹកដោះគោ អាចជំនួសដោយយ៉ាអួធម្មជាតិ។ តៅហ៊ូ ឬទឹកសណ្តែក ជាមួយនឹងការបន្ថែមជាតិកាល់ស្យូម ឬបន្ថែមអាហារដែលជាប្រភពកាល់ស្យូមផ្សេងទៀត រួមមាន ត្រី តៅហ៊ូ សារ៉ាយបៃតង.ខ្មៅ។ ល។

បន្ថែមពីលើការទទួលទានអាហារដែលផ្តល់សារធាតុចិញ្ចឹម ដើម្បីជួយពង្រឹងប្រព័ន្ធការពាររាងកាយក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ អ្នកអាចក៏ផ្តល់អ្វីផ្សេងដែលមានជីវជាតិគ្រប់គ្រាន់ ដើម្បីជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់មនុស្សចាស់បានដូចគ្នា៕ ប្រភព កម្ពុជាថ្មី
