ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អនុញ្ញាតិអោយ លោក Alexander Huynh តំណាងអង្គការ FAO ប្រចាំប្រទេសកម្ពុជា ចូលជួបជម្រាបលា តាមប្រព័ន្ធ zoom

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតិអោយលោក Alexander តំណាងអង្គការ FAO នៅកម្ពុជា ជួបជម្រាបលា តាមរយៈប្រព័ន្ធអេឡិចត្រូនិច ។លោក Alexander បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាននិងជម្រាបជូនសមិទ្ធផលសំខាន់ៗជាច្រើន ក្រោមកិច្ចសហការជាមួយកម្ពុជា និង វិស័យបរិស្ថាន លោកសង្ឃឹមថា អ្នកតំណាងអង្គការFAO ថ្មីនឹងបន្តកិច្ចសហការល្អជាមួយក្រសួងបរិស្ថាន។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងអំណរគុណនិង ជូនពរដល់លោកAlexanderអោយសម្រេចបានជោគជ័យគ្រប់ភារកិច្ចនៅកន្លែងថ្មី និងបានស្នើសុំឱ្យអង្គការ FAO ពិចារណាលើគំរូថ្មី នៃការចិញ្ចឹមសត្វពាហនៈ និងការធ្វើកសិកម្មដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិ។ អរគុណសន្តិភាព
