ក្រសួងសាធារណការ និងដឹកជញ្ជូន បើកឱ្យដំណើរការស្ថានីយជញ្ជីងអចល័តព្រែកហូរ ស្ថិតនៅលើកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី២ ក្នុងភូមិបត្តាជី សង្កាត់ជើងឯក
ភ្នំពេញ៖ សេចក្តីជូនដំណឹងលើការបើកឱ្យដំណើរការស្ថានីយជញ្ជីងអចល័ត ព្រែកហូរ-រាជធានីភ្នំពេញ ស្ថិតនៅលើកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី២ ក្នុងភូមិបត្តាជី សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់សាធារណជន ក៏ដូចជាសមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគម ភ្នាក់ងារបញ្ចូនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ អ្នកបើកបររថយន្តធុនធ្ងន់ និងអ្នកពាក់ព័ន្ធទាំងអស់ ជ្រាបថា ក្រសួងនឹងដាក់ដំណើរការសាកល្បង និងផ្លូវការស្ថានីយជញ្ជីងអចល័ត ព្រែកហូរ-រាជធានីភ្នំពេញ ដូចខាងក្រោម៖
– ដំណើរការសាកល្បង ចាប់ពីថ្ងៃទី ១៨-៣១ ខែសីហា ឆ្នាំ២០២១
– ដំណើរការផ្លូវការតាមបទបញ្ញាត្តិច្បាប់ ចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១ តទៅ
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងសហការជាមួយមន្រ្តីមានសមត្ថកិច្ច។