លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោកជំទាវវេជ្ជបណ្ឌិត លី អាយឡែន ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា នាំយកថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួន លើកទឹកចិត្ត ប្រគល់ជូនលោកយាយ លោកតា ដែលមានអាយុជាង ១០០ឆ្នាំ ចំនួន ៥នាក់
ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកជំទាវវេជ្ជបណ្ឌិត លី អាយឡែន ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានបន្តដំណើរមកដល់ខេត្តព្រៃវែង ដើម្បីនាំយកថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកយាយ លោកតា ដែលមានអាយុជាង ១០០ឆ្នាំ ចំនួន ៥នាក់ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ អរគុណសន្តិភាព