ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចុះពិនិត្យមន្ទីរពិសោធន៍ថ្នាក់តំបន់ ដែលទើបសាងសង់រួច ដែលស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

នាថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល ដែលមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋានខេត្ត ក្នុងការចុះពិនិត្យមន្ទីរពិសោធន៍ថ្នាក់តំបន់ ដែលទើបសាងសង់រួច ដែលស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យខេត្តបាត់ដំបង។

ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ការណែនាំបន្ថែមអំពីការពង្រឹងបន្ថែមទៀតចំពោះការធ្វើតេស្ត និងកាត់បន្ថយការបញ្ជូនសំណាកទៅភ្នំពេញ និងត្រូវប្រើប្រាស់និងថែទាំម៉ាស៊ីន វិភាគរកវីរុសកូវីដ-១៩ (PCR Machine)ឱ្យបានយូរអង្វែង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានចុះពិនិត្យការៀបចំមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ (ICU) និងកម្រិតស្រាលថ្នាក់តំបន់ ដែលមានទីតាំងនៅអង្គរកូអ៊ិច ខេត្តសៀមរាប និងមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ហ៊ុន សែន ខ្លាកូនថ្មី ដែលមានទីតាំងក្នុងខេត្តបន្ទាយមានជ័យ។







