ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៤១០នាក់ និងមានជាសះស្បេីយ ៥៣៧នាក់
គិតត្រឹមព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃេីញអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៤១០នាក់ ឆ្លងសហគមន៌ ២៧៨នាក់ និងនាំចូល ១៣២នាក់ និងមានជាសះស្បេីយ ៥៣៧នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៨៩៦៤១នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៨៥៦១៨នាក់ និងស្លាប់ថ្មី ១៦នាក់ សរុបស្លាប់ ១៨០៨នាក់ ។
សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2054302 ស្មេីនឹង 122279 ក្នុង១លាននាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115 ។
